ប្រទេសជាច្រើនកំពុងវាយតម្លៃក្នុងការជម្លៀសប្រជាជនខ្លួនពីតំបន់ផ្ទុះវីរុសកូរ៉ូណានៅចិន

84
ចែករម្លែក

ប្រទេសជាច្រើន ដែលមានពលរដ្ឋខ្លួនស្ថិតនៅទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសកូរ៉ូណា កំពុងរៀបចំផែនការជម្លៀស ខណៈមនុស្សធ្លាក់ខ្លួនឈឺឥឡូវកំពុងកើនឡើង ហើយចិនចាត់វិធានការតឹងរ៉ឹងដើម្បីព្យាយាមបញ្ឈប់វីរុសកុំឱ្យរាតត្បាត។

តោះក្រឡេកមើលចំណាត់ការដែលកំពុងធ្វើឡើង ៖

  • ចិន ៖ រដ្ឋាភិបាលបានកាត់ផ្តាច់ខ្សែបណ្តាញដឹកជញ្ជូនទៅវិញទៅមកពីទីក្រុងវូហានកាលពីថ្ងៃទី២២មករា ហើយចាប់តាំងពីពេលនោះមកបានពង្រីកការគ្រប់គ្រងបែបនេះរហូតដល់ទីក្រុងក្បែរខាងជាច្រើនទៀត។ គ្រប់គ្នាដែលធ្វើដំណើរពីវូហានគឺតម្រូវឱ្យចុះឈ្មោះនិងនៅដាច់ដោយឡែកពីអ្នកផ្សេងរយៈពេល ១៤ ថ្ងៃ ពោលគឺជារយៈពេលអតិបរមាដែលមេរោគវិវត្តខ្លួន។ ហុងកុងបានរារាំងអ្នកដំណើរពីខេត្តហឺប៉ីមិនឱ្យចូលមកទេ និង ប្រាប់ពលរដ្ឋហុងកុងដែលមកពីតំបន់នេះវិញ ឱ្យរស់នៅដាច់ដោយឡែកពីគេនៅក្នុងផ្ទះ។
  • ជប៉ុន ៖ ប្រធានអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា និយាយថា ពលរដ្ឋជប៉ុន ៥៦០ នាក់ត្រូវបានបញ្ជាក់ថាស្ថិតនៅខេត្តហ៊ូបេើ
  • ហើយយន្តហោះជម្លៀសកំពុងត្រៀមរួចជាស្រេចដើម្បីចាកចេញឆាប់ៗនេះ។ ទូតជប៉ុននៅប៉េកាំងនិយាយថា ការជម្លៀសបឋមគឺរឹតត្បិតតែនៅទីក្រុងវូហានប៉ុណ្ណោះ។ ជនដែលត្រូវជម្លៀសគឺរួមមានដូចជា បុគ្គលិកក្រុមហ៊ុន Motor Co. ក្រុមហ៊ុន Tokyo Electron ក្រុមហ៊ុន Aeon Co. និងក្រុមហ៊ុនជប៉ុនដទៃទៀតដែលរកស៊ីនៅវូហាន។ នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ និយាយថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងដាក់បញ្ចូលវីរុសកូរ៉ូណាថ្មីជាប្រធានបទជំងឺឆ្លងដើម្បីបង្ខំឱ្យចូលពេទ្យព្យាបាល និង រក្សាទុកនៅដាច់ដោយឡែកពីគេ។ វិធានការបែបនេះហាក់ត្រៀមឡើងសម្រាប់អ្នកដែលត្រូវបានជម្លៀសពីវូហាន។
  • សហរដ្ឋអាម៉េរិក ៖ កុងស៊ុលអាម៉េរិកក្នុងទីក្រុងវូហានមានផែនការបញ្ជូនយន្តហោះមកជម្លៀសបុគ្គលិកខ្លួន និង ពលរដ្ឋអាម៉េរិកដទៃទៀតនៅថ្ងៃអង្គារទី២៨មករា។ ទូតអាម៉េរិកនៅប៉េកាំងនិយាយថា សមត្ថភាពមានដែនកំណត់នៅលើជើងហោះហើរទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូគឺមានន័យថា អាទិភាពនឹងផ្តល់ជូនតែចំពោះបុគ្គលណា ដែលងាយរងហានិភ័យពីវីរុសកូរ៉ូណាប៉ុណ្ណោះ។

ក្រៅពីប្រទេសទាំងបីក៏មានប្រទេសផ្សេងជាច្រើនទៀតដែរ ដែលត្រៀមជម្លៀសប្រជាជនខ្លួន និងចាត់វិធានការការពារជាស្រេចនៅក្នុងស្រុក ក្នុងនោះមានដូចជា បារាំង ស្រីលង្កា អូស្ត្រាលី និងថៃជាដើម៕ ដោយ៖ កញ្ញាដាលីស