ប្រទេស​កម្ពុជា​នឹង​ចាត់​បញ្ជូន​គណៈប្រតិភូ​ទៅ​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២

251
ចែករម្លែក

​ពេល​ថ្មីៗ​នេះ លោក ស៊ា​ង ថៃ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កម្ពុជា បានផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​ថា ឆ្នាំនេះ កម្ពុជា​នឹង​ចាត់​ប​ញ្ជូ​ក គណៈប្រតិភូ​ទៅ​ចូលរួម​ពិព័រណ៍​ចិន​អន្តរជាតិ​លើក​ទី ២ ។

​លោក មានប្រសាសន៍ថា ប៉ុន្មាន​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន បាន និង​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​បានបង្ហាញ​ពី​អនាគត​ដ៏​ភ្លឺស្វាង ។ ប្រទេស ចិន​បាន​នាំចូល​កសិផល​ច្រើន​ពី​ប្រទេស​កម្ពុជា ដែល​បានផ្តល់​ផលប្រយោជន៍​ដល់ កសិករ​ខ្មែរ ។ ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​មិន​គ្រាន់តែ​បានផ្តល់​ឱកាស​ការងារ​ដល់ ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ជួយ​បង្កើន​ចំណូល​របស់​ប្រជាជន​ខ្មែរ​ទៀតផង ។ សព្វថ្ងៃ ប្រទេស​ចិន​បានក្លាយ​ទៅជា​ទីផ្សារ​នាំចេញ​អង្ករ​ធំជាងគេ​របស់​ប្រទេស​កម្ពុជា ។​

​លោក បាន​បញ្ជាក់ថា ឆ្នាំទៅ កម្ពុជា​បាន​ចាត់​បញ្ជូន​គណៈប្រតិភូ​ទៅ​ចូលរួម​ពិព័រណ៍ នាំចូល​ចិន​អន្តរជាតិ​លើក​ទី ១ ។ ពិព័រណ៍​នេះ​បានបង្ហាញ​ជូន​ពិភពលោក​ទាំងមូល នូវ​ឆន្ទៈ​របស់​ប្រទេស​ចិន​អំពី​ការបើក​ទូលាយ​ទីផ្សារ​ចំពោះ​ពិភពលោក និង​ការជំរុញ ពាណិជ្ជកម្ម​ពហុភាគី ។ លោក បន្តទៀតថា ការចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ជា ឱកាស​មាស​សម្រាប់​ផ្សព្វផ្សាយ​ពី​ផលិតផល​ខ្មែរ​ចំពោះ​ប្រទេស​ចិន និង​បណ្តា​ប្រទេស នានា​លើ​ពិភពលោក ។​

​លោក សង្កត់ធ្ងន់ថា ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នោះ ជា​សក្ខីភាព​មួយ​អំពី​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​រវាង​ប្រទេស​ចិន និង​អាស៊ាន ។ តាម​ទិន្នន័យ​ពាក់ព័ន្ធ​បានឱ្យដឹងថា នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ នេះ​ទំហំ​ពាណិជ្ជកម្ម នាំចេញ​នាំចូល​រវាង​ប្រទេស​ចិន និង​អាស៊ាន​បាន​កើន​ឡើងដល់ ១,៩៨​ទ្រី​លាន​យាន់ ប្រាក់​ចិន ស្មើនឹង ១៣,៥% នៃ​ទំហំ​នាំចេញ​នាំចូល​សរុប​របស់​ប្រទេស​ចិន ។​

-​ព័ត៌មាន​បន្ថែម ៖ ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ នឹង​រៀបចំ​នៅ​មជ្ឈមណ្ឌល សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ​ក្រុង​សៀង​ហៃ ក្នុងអំឡុងពេល​ពីថ្ងៃ​ទី ៥ ដល់ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ (​ស៊ីន​ហួ​ចិន​)

#