ប្រទេស​កូរ៉េ​នឹង​បង្កើន​កូតា​នាំ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​ប្រទេស​ខ្លួន​ច្រើន​បន្ថែមទៀត

373
ចែករម្លែក

ដោយ​:​ដេប៉ូ​/​ភ្នំពេញ​ ៖ នា​ឆ្នាំ​ខាងមុខនេះ​ដោយសារតែ​មើលឃើញ​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​កូរ៉េ និង​ពិសេស​ដោយ​មើលឃើញ​ពី​អត្ថ​ច​រិ​ក​ស្លូត ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ ហេតុនេះ​ប្រទេស​កូរ៉េ​នឹង​បង្កើន​កូតា ក្នុង​ការនាំ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​របស់ខ្លួន​ឱ្យបាន​ច្រើន​បន្ថែមទៀត​។​

ការលើកឡើង​បែបនេះ​ធ្វើឡើង​ដោយ​លោក បណ្ឌិត KIM DONG MAN ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ កន្លងមក​។

​ក្នុង​ពិធី​នេះដែរ លោក អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ HRD-KOREA ដែល​បន្ត​ជួយ​ជ្រើសរើស​កម្លាំង​ពលកម្ម​បរទេស ជាពិសេស​បងប្អូន​ពល​ករ​-​ពល​ការិនី​កម្ពុជា​។

​ព្រម​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ក្នុង​អាណត្តិ​ការងារ​របស់ លោក​បណ្ឌិត KIM DONG MAN ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ រយៈពេល ៣​ឆ្នាំនេះ នឹង​កាន់តែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង គណៈកម្មាធិការ​បណ្តុះបណ្តាល និង​ប​ញ្ជូ​ល​ពលករ​ទៅ​បរទេស នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(MTOSB)​និង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRD-KOREA) នឹង​កាន់តែ​ប្រសើរឡើង​បន្តទៀត​។​

ក្នុងឱកាស​នោះដែរ​ភាគី​កូរ៉េ​នឹង​ផ្តល់ជូន​អ្នកបច្ចេកទេស ដើម្បី​បណ្តុះបណ្តាល​ផ្នែក​បច្ចេក វិទ្យា​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​ទទួល បាន​នូវ​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ​កាន់តែ​ប្រសើរ ខណៈ​ពួកគេ​ត្រឡប់មក​ស្រុកកំណើត​វិញ នឹងមាន​ជំនាញ​មួយ​ច្បាស់លាស់​បន្ថែមទៀត​។

​សូមបញ្ជាក់ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៤ សម្រាប់​រយៈពេល​នៃ​ការបញ្ជូន​នេះ តែបើ​ធៀប​ជាមួយ​ប្រទេស​ធំៗ​វិញ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​។ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ដែល​បាន​បញ្ជូន​ពលករ​ច្រើនជាងគេ​ក្នុងចំណោម ១៦​ប្រទេស ក្នុង​ឆ្នាំ​២០១៩​នេះ (​លេខ​២ នេ​ប៉ាល់​, លេខ​៣ វៀតណាម​, លេខ​៤ ឥណ្ឌូនេស៊ី​, លេខ​៥ ថៃ​) ចាប់ពី​ឆ្នាំ​២០១៨​មក ការជ្រើសរើស​បេក្ខជន​ដើម្បី​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ EPS ដោយ​ផ្អែកលើ​កត្តា​៣​យ៉ាង​ជា​ចាំបាច់ ​៖ ទី​១-​តេស្ត​ភាសា​កូរ៉េ EPS-TOPIK តាម​ប្រព័ន្ធ​កុំព្យូទ័រ ទី​២-​តេស្ត​ជំនាញ និង​ទី​៣-​ការវាយតម្លៃ​សមត្ថភាព​ មានន័យថា បេក្ខជន​ដែល​ប្រឡង​ជាប់​តេស្ត​សមត្ថភាព​កូរ៉េ ត្រូវ​ប្រឡង​ជាប់​តេស្ត​ជំនាញ និង​ការវាយតម្លៃ​សមត្ថភាព ទើប​ក្លាយជា​បេក្ខជន​ជាប់​ជា​ស្ថាពរ មាន​សិទ្ធិ​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​(​ដែល​កន្លងមក បេក្ខជន​ប្រឡង​ជាប់​តេស្ត​សមត្ថភាព​កូរ៉េ គឺអាច​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​បានតែ​ម្តង​)៕B/