ប្រទេស​កូ​ឡំ​ប៊ី​មក​រៀន​បច្ចេកទេស​បោសសម្អាត​មីន​ពី​ស៊ីម៉ាក​កម្ពុជា​រយៈពេល​៥​ឆ្នាំ​

1026
ចែករម្លែក

ដោយៈ​អ៊ុង​សា​រុំ​/បាត់ដំបង​៖រដ្ឋាភិបាល​នៃ​ប្រទេស​កូ​ឡំ​ប៊ី​បាន​បញ្ជូន​អ្នកជំនាញ​មក​សិក្សា​រៀន​ជំនាញ​បច្ចេកទេស​បោសសម្អាត​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ពី​កង​អង្គភាព​ស៊ីម៉ាក​កម្ពុជា​រយៈពេល​៥​ឆ្នាំ ដោយ​ចាប់ពី​ឆ្នាំ​២០១៨​ទៅ ក្រោម​ជំនួយ​គាំទ្រ​របស់​ប្រទេស​ជប៉ុន ។​
​ជំនួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកជំនាញ​ជនជាតិ​កូ​ឡំ​ប៊ី​ដែល​មក​សិក្សា​រៀន​បច្ចេកទេស​បោសសម្អាត​មីន​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៨ នាទី​បញ្ជាការ​ស៊ីម៉ាក​ខេត្តបាត់ដំបង​។​

លោក​ហេង រតនា ប្រធាន​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (CAMAC) បាន​មានប្រសាសន៍ថា ប្រទេស​កូ​ឡំ​ប៊ី គឺ​នៅ​មួយ​ចំហៀង​ផែនដី​ម្នាក់​ពី​កម្ពុជា គិត​ជា​ចម្ងាយ​ប្រហែល ១០.៨០០​គីឡូម៉ែត្រ ប្រទេស​នេះ​បាន​ជួប​បញ្ហា​សង្គ្រាម​ជាង ៥០​ឆ្នាំ ហើយ​ទើបបាន​សន្តិភាព ដោយ​ទើប​ចុះហត្ថលេខា​រួច តែ​មិនទាន់​ពេល​លេញ ។​

​លោក​បន្តថា កិច្ចសហប្រតិបត្តិការ​របស់​ប្រទេស​កូ​ឡំ​ប៊ី សុំ​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា ហើយ​រដ្ឋាភិបាល​ជប៉ុន​គាំទ្រ ថា​ធ្វើ​ម៉េច​ធ្វើការ​បោ​សម្អាត​មីន ធ្វើ​សមាហរណកម្ម​ប្រជាពលរដ្ឋ និង​កម្លាំង​ទាំងឡាយ ដូច​កម្ពុជា​កាលពី​២០​ឆ្នាំមុន តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច តេ​ជោ បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ អីចឹង​ពួកគាត់​ចង់​រៀនសូត្រ​ពី​ហ្នឹង ។​

លោក​ហេង រតនា បាន​បន្ថែមថា ពេល​ពួកគាត់​មកនេះ ស៊ីម៉ាក​កម្ពុជា​នឹង​បង្រៀន​ពួកគាត់ ពី​ការបង្រៀន​សុនខ (​សត្វ​ឆ្កែ​) ឲ្យ​ជួយ​បោសសម្អាត​មីន បញ្ហា​នេះ​ដូច​កម្ពុជា​ដែរ កាលពី​២០​ឆ្នាំមុន តែ​ដោយ​មិន​ចង់​ឲ្យ​គាត់​ចំណាយពេល​២០​ដូច​យើង​ទេ គឺ​យើង​ជួយ​បង្រៀន​ឲ្យ​បាន​ឆាប់​ចេះ ហើយ​បើ​អាច​ចង់បាន​ទាំង​ឯកសារ និង​ចំណេះដឹង យើង​នឹង​ចែករំលែក​បន្ថែម ។​

​លោក​បញ្ជាក់ថា អីចឹង​ហើយ​ទើប​រដ្ឋាភិបាល​ជប៉ុន ផ្ដល់ជំនួយ​រយៈពេល​៥​ឆ្នាំ ឲ្យ​ស៊ីម៉ាក​កម្ពុជា​ជួយ​បង្រៀន​ទៅដល់​ពួកគាត់ នូវ​បច្ចេកទេស​ទាំងអស់នេះ ៕S/

ប្រទេស​កូ​ឡំ​ប៊ី​មក​រៀន​បច្ចេកទេស​បោសសម្អាត​មីន​ពី​ស៊ីម៉ាក​កម្ពុជា​រយៈពេល​៥​ឆ្នាំ​