ប្រទេស​ចិន​ទទួល​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុងការ​សាងសង់​ផ្លូវ​

424
ចែករម្លែក

ក្រោយពី​ប្រទេស​ចិន​ថ្មី​ត្រូវបាន​បង្កើតឡើង​រៀងមក ប្រទេស​ចិន​បានទទួល​នូវ​លទ្ធផលជា​ផ្លែផ្កា​គួរឱ្យកត់សម្គាល់​ក្នុងការ​អភិវឌ្ឍ​បុព្វហេតុ​សាងសង់​ផ្លូវថ្នល់ ។ គិត​មកដល់​ចុងឆ្នាំ ២០១៧ ប្រទេស​ចិន​បាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ១៣៦.៥០០ គីឡូម៉ែត្រ ដែល​ជាប់​លំដាប់​លេខ ១ លើ​ពិភពលោក ។​

​នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៩ ម៉ា​ស៊ីនត​ភ្ជាប់​ស្ពាន​ធំ​មួយគ្រឿង​បានដាក់​តួ​ស្ពាន ដ៏​ធំ​មួយផ្នែកដែលមាន​ប្រវែង ៥០ ម៉ែត្រ និង​ទម្ងន់ ២៧០ តោន ដើម្បី​ត​ភ្ជាប់​នឹង​តួ​ស្ពានសំខាន់ នៅ​ការដ្ឋាន​សាងសង់​ស្ពាន​សៀវ​ឡុង​ថា​ន​តាមផ្លូវ​ល្បឿន​លឿន​សៀន​ទាន -​ចាន​យី ។ វិធី​សាងសង់​ស្ពាន​បែប​ទំនើប​នេះ​បាន​ត្រូវគេ​ដាក់ឈ្មោះថា “​វិធី​សាងសង់ស្ពាន​ដោយ​បង្រួម​នូវ​ការផលិត ការដឹកជញ្ជូន និង​ការតភ្ជាប់​ស្ពាន​” ។ ស្ពាន​សៀវ​ឡុងថា​ន​ដែលមាន​ប្រវែង ៨០៤ ម៉ែត្រ​នេះ ជា​ស្ពាន​ទី ១ របស់​ប្រទេស​ចិន ដែល​សាងសង់ដោយ​ប្រើប្រាស់​វិធី​បែប​ទំនើប​នេះ ៕/Ha