ប្រទេស​ចិន​ទាក់ទាញ​អ្នក​ចូលចិត្ត​មើល​សត្វ​ស្លាប​តាមរយៈ​ទេសចរណ៍​ទំនួល​ខុសត្រូវ​

1463
ចែករម្លែក

​នៅពេល​យើង​បានធ្វើ​ដំណើរ ទៅដល់​តំបន់​អភិរក្ស​ធម្មជាតិ​ថ្នាក់ជាតិ ភ្នំ​កៅ​លី​កុង នៃ​ខេត្ត​យូ​ន​ណាន ប្រទេស​ចិន ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រយៈ ពេល​មួយ​សប្តាហ៍ អ្វីដែល​មក​ទទួល​ស្វាគមន៍ យើងទាំងអស់គ្នា​នោះ​គឺ សំឡេង​ដ៏​ពីរោះ​រណ្តំ​គ្រប់​ប្រភេទ រួមមាន​សំឡេង​ស្រែកយំ​របស់​សត្វ​ស្លាប សំឡេង​ទឹក​ហូរ​តាម​ព្រែក​ស្ទឹង និង​សំឡេង​យំ​របស់​សត្វ​រៃ​លើ​ឈើ ។​
​ ​
​សកម្មភាព​គយគន់​ស​ត្វ​ស្លាប​របស់​ប្រទេស​ចិន​កំពុង​ក្លាយទៅជា​ផ្នែក មួយ​នៃ​ទីផ្សារ​ទេសចរណ៍ លើ​ពិភពលោក ។ នៅ​ឆ្នាំ​២០០៩ សកម្មភាព គយគន់​សត្វ​ស្លាប​ដែលមាន​លក្ខណៈ ច្នៃប្រឌិត​មួយ ប្រភេទ​បាន​លេចឡើង​ក្នុងប្រទេស​ចិន ពោលគឺ​អ្នក​ចូលចិត្ត​មើល សត្វ​ស្លាប​ជួបជុំគ្នា​នៅក្បែរ ស្រះ​ទឹក ក្រោម​ការរៀបចំ និង​គ្រប់គ្រង​របស់ អ្នកស្រុក​តាម​តំបន់ ដើម្បី​សង្កេតមើល​សកម្មភាព របស់​សត្វ​ស្លាប​នៅ​ទីនោះ ។ តាម​ការសិក្សា​ស្រាវជ្រាវ​ប្រចាំឆ្នាំ ២០១៧ របស់​មជ្ឈមណ្ឌល អភិវឌ្ឍន៍ តំបន់ភ្នំ​អន្តរជាតិ និង​សាកលវិទ្យាល័យ ព្រៃឈើ​ភាគ​និរតី​បានឱ្យដឹងថា នៅ​សហករណ៍ ហាន​ឡុង​ក្នុងភូមិ​ប៉ៃ​ហួ​លីង ក្នុង​តំបន់​អភិរក្ស​ធម្មជាតិ​នេះ ចំណូល របស់​អ្នកស្រុក​តាម​តំបន់ ដែល​ទទួល បាន​ពី​សកម្មភាព​គយគន់​ស​ត្វ​ស្លាប​នៅ ស្រះ​ទឹក មាន​ចំនួន​ស្មើនឹង​៧០​ភាគរយ នៃ​ចំណូល​សរុប​របស់​ពួកគេ ។ អ្វីដែល ធ្វើឱ្យ​យើងទាំងអស់គ្នា​ចាប់អារម្មណ៍ យ៉ាងខ្លាំង​នោះ​គឺ ពួកគេ​បាន​សាងសង់ កន្លែង​គយគន់​សត្វព្រៃ​ជុំវិញ​ស្រះ​ទឹក តែ​កន្លែង​ទាំងនោះ​ស៊ីសង្វាក់​គ្នា​ទៅនឹង ទេសភាព​ធម្មជាតិ​នៅ​ទីនោះ ហើយ​ស្ទើរ មិន ដែល​ប៉ះពាល់​ដល់​បរិស្ថាន​រស់​នៅ របស់​សត្វ​ស្លាប​ទេ ។ នេះ​បា​នស​ឱ្យឃើញ ថា អ្នកស្រុក​តាម​តំបន់​បាន​មានការ យល់ដឹង​ច្បាស់លាស់​ថា ការថែរក្សា បរិស្ថាន​ឱ្យបាន​ល្អប្រសើរ​នឹង​អាច​នាំ មក​នូវ​ចំណូល​ដល់​ពួកគេ ។​
​ ​
​ទន្ទឹមនឹងនេះ មុខងារ​ចម្រុះ របស់​តំបន់​អភិរក្ស​ធម្មជាតិ​ថ្នាក់ជាតិ ភ្នំ​កៅ​លី​កុង បានធ្វើឱ្យ​យើង​ដឹងថា តំបន់​អភិរក្ស​ធម្មជាតិ​នេះ​ខុសគ្នា​នឹង ឧទ្យាន​ជាតិ​ធម្មតា ដែល​បើកទ្វារ​ចំពោះ សាធារណជន ពីព្រោះ​តំបន់​អភិរក្ស​ធម្មជាតិ​នេះ​ត្រូវគេ​បែងចែក​ជាច្រើន ផ្នែក​សម្រាប់​ការអភិវឌ្ឍ​វិស័យ ទេសចរណ៍​ដោយ​ចីរភាព ហើយ​ត្រូវមាន យុទ្ធសាស្ត្រ​កាន់តែច្រើន​សម្រាប់ ទាក់ទាញ​ទេសចរ ។ ពិតណាស់ថា “​ទេសចរណ៍​ទំនួល​ខុសត្រូវ​”​មាន​សារ​- សំខាន់​សម្រាប់​ការអភិវឌ្ឍ​ដោយ ចីរភាព តែ​សកម្មភាព​គយគន់​សត្វ​ស្លាប ដ៏​ពិសេស​នេះ​នឹង​អាច​ជួបនឹង​បញ្ហា​ប្រឈម​កាន់តែច្រើន​នៅពេល ខាងមុខ ពីព្រោះ​ទេសចរ​កាន់តែច្រើន​នឹង​មក ទស្សនា​តំបន់​នេះ ចំណែក​រថយន្ត និង​ទេសចរ​ដែល កំពុងមាន​ចំនួន​កើនឡើង ជា​បន្តបន្ទាប់​នោះ នឹង​អាច​ប៉ះពាល់ ដល់​ការរស់នៅ​របស់​សត្វព្រៃ ។ ដូច្នេះ ស្ថាប័ន​ពាក់ព័ន្ធ​គួរតែបង្កើត​ប្រព័ន្ធ គ្រប់គ្រង​ដែលមាន​លក្ខណៈ​ចម្រុះ​ដើម្បី​ចៀសវាង​កុំ ឱ្យ​កើតមាន​បញ្ហា​ខាងលើ ៕ ដោយ ឌី​ផា បាស​នី​ត និង អ៊ូ នី​ង (​កាសែត អ​Global Times)​