ប្រទេស​ចិន​នឹង​កាត់បន្ថយ​ភាពក្រីក្រ​ឱ្យ​ប្រជាជន​ជាង​១០​លាន​នាក់​នៅ​ឆ្នាំ ២០១៨

1271
ចែករម្លែក

​លោក លី ខឺ​ឈាំ​ង នាយក រដ្ឋមន្ត្រី​ចិន បាន​ថ្លែង​របាយការណ៍​ការងារ​រដ្ឋាភិបាល​ក្នុង​កិច្ចប្រជុំ លើក​ទី​១ នៃ​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស ចិន​នីតិកាល​ទី​១៣ ថា ឆ្នាំនេះ​រដ្ឋាភិបាល ចិន​នឹង​ខិតខំ​ជំរុញ​ការកាត់បន្ថយ​ភាព ក្រីក្រ​ដោយ​តម្រង់ទិស​ដែល​នឹង​អាចធ្វើឱ្យ​ប្រជាកសិករ ជាង​១០​លាន​នាក់ ជៀស​ផុតពី​ភាពក្រីក្រ និង​ជួយ​ប្រជាជន ក្រីក្រ​២,៨​លាន​នាក់​ផ្លាស់កន្លែង​រស់ នៅ​ពី​តំបន់​ក្រីក្រ ។​

​គិត​មកដល់​ចុងឆ្នាំ ២០១៧ ចំនួន ប្រជាជន​ក្រីក្រ​នៅ​ប្រទេស​ចិន​បាន​ធ្លាក់ ចុះ​១២,៨៩ លាន​នាក់ ចំណែក​អត្រា​នៃ ការកើតមាន​ភាពក្រីក្រ​គឺ​៣,១​ភាគរយ ដែល​បាន​ធ្លាក់ចុះ​១,៤​ភាគរយ បើ​ប្រៀប ធៀប​នឹង​ឆ្នាំ​២០១៦ ។ ក្រោយពី សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី ១៨ រៀងមក​ចំនួន​ប្រជាជន ក្រីក្រ​នៅ ប្រទេស​ចិន​បាន​ត្រូវ​កាត់បន្ថយ​៦៨,៥៣ លាន​នាក់ ដែលមាន​ប្រជាជន​ក្រីក្រ​ជាង ២ ភាគ ៣ បាន​ជៀស​ផុតពី​ភាពក្រីក្រ ។ ប្រទេស​ចិន​បានទទួល​លទ្ធផល​ជា​ផ្លែផ្កា​ក្នុងការ​កាត់បន្ថយ​ភាព ក្រីក្រ ។​

​លោក វ៉ាង សាន​គួ​យ ព្រឹទ្ធបុរស នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​ការកាត់បន្ថយ​ភាពក្រីក្រ​នៃ សាកលវិទ្យាល័យ​ប្រជាជន​ចិន បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ការងារ​កាត់បន្ថយ​ភាពក្រីក្រ កំពុង​ជួបនឹង​ការលំបាក​កាន់តែច្រើន ដូច្នេះ​គោលដៅ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ឱ្យ​ប្រជាជន​១០ លាន នាក់​នេះ គឺជា សមិទ្ធផល​កាន់តែ​ធំ​និង​សំខាន់​ធៀប នឹង​គោលដៅ​នៃ​ការកាត់បន្ថយ​ភាព ក្រីក្រ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ។ យើង​ត្រូវ​ចាត់វិធានការ​ដែល​កាន់​តែមាន ប្រសិទ្ធភាព និង​មាន​លក្ខណៈ​ជាក់ស្តែង ដើម្បី​សម្រេចបាន​នូវ​គោលដៅ ខាងលើនេះ ។​
​ ​
​តាម​របាយការណ៍​ការ​ងារ​រដ្ឋាភិបាល​បានឱ្យដឹងថា ប្រទេស​ចិន​នឹង ខិតខំ​ជំរុញ​ការកាត់បន្ថយ​ភាព ក្រីក្រ​តាមរយៈ​ការអភិវឌ្ឍ​ឧស្សាហកម្ម ការអប់រំ ការថែរក្សា​សុខភាព និង​ការការពារ​អេកូ បរិស្ថាន ហើយ​បំពេញ​ការ ខ្វះខាត​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការផ្តល់​សេវាកម្ម សាធារណៈ ព្រមទាំង​បំផុស​កម្លាំង​ផ្ទៃក្នុង​សម្រាប់ ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ ។ ក្រៅ ពីនេះ ប្រទេស​ចិន​នឹង​ចាត់វិធានការ​ជាក់ស្តែង​សម្រាប់​ផ្តល់ជំនួយ​ឧបត្ថម្ភ ដល់​ប្រជាជន​ក្រីក្រ​ជា មនុស្ស​ចាស់ ជនពិការ និង​អ្នក​ដែលមាន​ជំងឺ​ធ្ងន់ ។ ជាពិសេស​ប្រទេស​ចិន​នឹង​ខិតខំ​ប្រយុទ្ធ ប្រឆាំងនឹង​អំពើពុករលួយ​ក្នុង​ដំណើរ នៃ​ការអនុវត្ត​ការងារ​កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើ​កំណែ ទម្រង់​អំពី​ការពិនិត្យ និង​តាមដាន​ការងារ​កាត់បន្ថយ​ភាពក្រីក្រ ៕ ដោយ​ហូ​វ សៀ​ជី​ង (​ស៊ីន​ហួ​ចិន​)

​រមណី​ដ្ឋា​ន Puzhehei នៅ​ភាគ អាគ្នេយ៍​នៃ​ខេត្ត​យូ​ន​ណាន​កំពុង​តែមាន​ភាព​ទាក់ទាញ ខណៈដែល​ស្ថានីយ រថភ្លើង​ល្បឿន​លឿន យូ​ន​ណាន​-​ក្វាង​ស៊ី កំពុង​ទទួល កំណើន​ភ្ញៀវទេសចរ ដែលនាំឱ្យ​ទីនោះ​បានរួម​វិភាគទាន​ជាច្រើន ដល់​ការកាត់បន្ថយ​ភាពក្រីក្រ (​រូបថត​ដោយ Zhou Can)​
#