ប្រទេស​ចិន​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​៤០ នៃ​គោលនយោបាយ​កែទម្រង់ និង​បើកចំហ​

320

ព្រឹក​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ ពិធី​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ការអនុវត្ត​គោល នយោបាយ​កែទម្រង់ និង​បើកចំហ​របស់​ប្រទេស​ចិន​បាន​ប្រារព្ធ​នៅ​វិមាន​សភា​ប្រជាជន ចិន​ក្នុង​រដ្ឋធានី​ប៉េកាំង ។ ឯកឧត្តម ស៊ី ជីន​ភីង អគ្គលេខាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត ចិន​ប្រធានាធិបតី​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន បាន​អញ្ជើញ​ចូលរួម និង​ថ្លែង​សុន្ទរកថា​សំខាន់​ក្នុង​ពី​ធី​អបអរសាទរ​នេះ ។

​ឯកឧត្តម ស៊ី ជីន​ភីង សង្កត់ធ្ងន់ថា ការអនុវត្ត​ជាក់ស្ដែង​រយៈពេល ៤០ ឆ្នាំ​បា​នស​បញ្ជាក់ថា ក្រោយពី​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣ នៃ​គណៈ​កម្ម​ធិ​ការ​មជ្ឈិមបក្ស កុ​ម្មុយ​និ​ស្ត​ចិន​អាណត្តិ​ទី ១១ រៀងមក គណ​បក្សកុម្មុយនិស្ត​ចិន​បាន​ដឹកនាំ​ប្រជាជន គ្រប់​ជនជាតិ​ទូទាំងប្រទេស​ចិន​ត្រួសត្រាយ​មាគ៌ា​អភិវឌ្ឍន៍ និង​បង្កើត​ទ្រឹស្ដី​របប និង​វប្បធម៌​ដែលមាន​លក្ខណៈពិសេស​ចិន ។ នេះ គឺជា​ជម្រើស​ត្រឹមត្រូវ​ពេញលេញ ហើយ​បាន​បង្កើតឡើង​នូវ​ទ្រឹស្ដី​មូលដ្ឋាន មាគ៌ា​មូលដ្ឋាន និង​គោលការណ៍​មូលដ្ឋាន របស់​គណ​បក្សកុម្មុយនិស្ត​ចិន​ដែលមាន​លក្ខណៈ​ត្រឹមត្រូវ ។​

​ឯកឧត្តម ស៊ី ជីន​ភីង សង្កត់ធ្ងន់ថា ការអនុវត្ត​ជាក់ស្ដែង​រយៈពេល ៤០​ឆ្នាំ​បាន សបញ្ជាក់​ថា ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន​បានផ្ដល់​ដល់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍ នានា​នូវ​បទពិសោធន៍​ដ៏​ជោគជ័យ​ក្នុង​ការដើរ​ឆ្ពោះទៅកាន់​ទំនើបភាវូបនីយកម្ម ហើយ​បានបង្ហាញ​ពី​អ​នា​គត់​ដ៏​ភ្លឺស្វាង ។ នេះ​គឺជា​កម្លាំង​ដ៏​ខ្លាំងក្លា​សម្រាប់​ជំរុញ​ការ​ថែ រក្សា​សន្តិភាព និង​ការអភិវឌ្ឍន៍​ពិភពលោក​ទាំងមូល ហើយក៏​ជាការ​រួមវិភាគទាន​ដ៏ សំខាន់​របស់​ជនជាតិ​ចិន​ក្នុងការ​អភិវឌ្ឍ​អរិយធម៌​មនុស្សជាតិ ។​

​ឯកឧត្តម ស៊ី ជីន​ភីង សង្កត់ធ្ងន់ថា ការអនុវត្ត​ជាក់ស្ដែង​រយៈពេល ៤០​ឆ្នាំ បាន​សបញ្ជាក់​ឲ្យ​ឃើញថា គោលនយោបាយ​កែទម្រង់ និង​បើកចំហ​គឺជា​រតនវត្ថុ របស់​បក្សកុម្មុយនិស្ត​ចិន និង​ប្រជាជន​ចិន​សម្រាប់​ដើរ​ឆ្ពោះទៅមុខ​ដោយ​ស្របទៅនឹង និន្នាការ​អភិវឌ្ឍន៍​នៃ​យុគសម័យ​ជា​ផ្លូវ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍន​សង្គមនិយម​ដែលមាន លក្ខណៈពិសេស​ចិន ជា​វិធានការ​គន្លឹះ​ដែលមាន​ពាក់ព័ន្ធ​នឹង​ជោគវាសនា​របស់ ប្រទេស​ចិន​ក្នុងសម័យ​ទំនើប និង​ជា​មធ្យោបាយ​ស្នូល​សម្រាប់​សម្រេចបាន​នូវ​គោលដៅ “​មួយរយ​ឆ្នាំ​” ទាំងពីរ និង​ការ​ងើបឡើង​វិញ​នៃ​ប្រជា​ជាតិចិន ។​

​ឯកឧត្តម លី ខឺ​ឈាំ​ង ឯកឧត្តម​លី ចាន់​ស៊ូ ឯកឧត្តម វ៉ាង យ៉ាង ឯកឧត្តម វ៉ាង ហ៊ូ​នី​ង ឯកឧត្តម ចាវ លឺ​ជី ឯកឧត្តម ហាន ជឺ​ន និង​ឯកឧត្តម វ៉ាង ឈី​សាន បាន​អញ្ជើញ​ចូល រួម​ពិធី​អបអរសាទរ​នេះ ៕ (​ស៊ីន​ហួរ​ចិន​)

ឯកឧត្តម ស៊ី ជីន​ភីង អគ្គលេខាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ប្រធានាធិបតី​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្សកុម្មុយនិស្ត ចិន​បំពាក់​មេដាយ​មិត្តភាព នៃ​កំណែ ទម្រង់ និង​បើកចំហ​ចិន​ឲ្យ​មិត្ត​អន្តរជាតិ​១០ រូប​រួមមាន​លោក អា​ឡាន​មេ​លី​អែ ដើម្បី​ថ្លែង អំណរគុណ​ចំពោះ​មិត្ត​អន្តរជាតិ​ដែល​បានផ្ដល់​ការគាំទ្រ និង​ជំនួយ ឧបត្ថម្ភ ដល់​ការ អនុវត្ត​គោលនយោបាយ កែទម្រង់ និង​បើកចំហ​របស់​ប្រទេស​ចិន ។ (​រូបថត​ដោយ ជូ ភឺ​ង ស៊ីន​ហួ​ចិន​)​