ប្រទេស​ចិន​ផលិត​ដោយ​ជោគជ័យ​នូវ​រថភ្លើង​ក្រោម​ដី ដែលមាន​ស្តង់ដារ​ខ្ពស់​ជាងគេ​ក្នុងការ​ការពារអគ្គិភ័យ​

218

​នៅ​ថ្ងៃទី ២១ ខែធ្នូ រថភ្លើង​ក្រោម ដី​ក្រុមទី ១ ដែល​សិក្សា​ស្រាវជ្រាវ​ដោយ ក្រុមហ៊ុន​ផលិត​រថភ្លើង ស៊ឺ​ហ្វា​ង ក្រុង ឈី​ង​តាវ​នៃ​ក្រុមហ៊ុន​ផលិត​រថភ្លើង​ចិន គ្រុប សម្រាប់​ដាក់ឱ្យ​ប្រើប្រាស់​តាម​ខ្សែ រថភ្លើង​ក្រោម​ដី​ក្នុង​តំបន់​ហុងកុង បាន ត្រូវ​ផលិត​ដោយ​ជោគជ័យ ។ គម្រោង​នេះ​ជា​គម្រោង​ផលិត រថភ្លើង​ក្រោម​ដី ដែលមាន​ទ្រង់ទ្រាយ​ធំជាងគេ​ក្នុង ប្រទេស​ចិន ហើយក៏​ជា​រថភ្លើង​ក្រោម​ដី ដែលមាន​ស្តង់ដារ​ខ្ពស់​ជាងគេ​ក្នុងការ ការពារ​អគ្គិភ័យ ។​
​ ​
​រថភ្លើង​ក្រោម​ដី​ដែល​ផលិត ដោយ​ក្រុមហ៊ុន ស៊ឺ​ហ្វា​ង ក្រុង​ឈី​ង តាវ​ទាំងនេះ នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់ តាម​ខ្សែ​រថភ្លើង​ក្វាន់​ថា​ង ឈួន​វ៉ាន់ កាង​តាវ​និង​ជាំ​ង​ជូន​នៅ​តំបន់​ហុងកុង ។ តាម​ផែន​ការដែល​បាន កំណត់ ក្រោយពី​បាន​សាកល្បង​រួចរាល់ រថភ្លើង​ក្រោម ដី​ទី​១ ដែល​ផលិត​ដោយ​ក្រុមហ៊ុន ស៊ឺ​ហ្វា​ង ក្រុង​ឈី​ង​តាវ នឹងត្រូវ​ដាក់ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​តំបន់​ហុងកុង នៅ​ឆមាស​ទី ២ នៃ​ឆ្នាំ ២០១៨ ៕ (​ស៊ីន​ហួ​ចិន​)