ប្រទេស​ចិន​រួមវិភាគទាន​ជាង​៧០​ភាគរយ​ក្នុង​កិច្ច​កាត់បន្ថយ​ភាពក្រីក្រ​លើ​ពិភពលោក​

594
ចែករម្លែក

​ប្រទេស​ចិន កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​ប្រជាកសិករ ៧៤០ លាន​នាក់​ក្រោយពី​អនុវត្តន៍ គោ​លន​យោ បាយ​កែទម្រង់ និង​បើកចំហ ។​

​តាម​របាយការណ៍​ពី​អាជ្ញាធរ​ជាតិ​ស្ថិតិ​ចិន ដែល​ប្រកាស​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ពី​ឆ្នាំ​១៩៧៨ ដល់​ឆ្នាំ​២០១៧ ប្រទេស​ចិន​បាន​កាត់បន្ថយ​ភាពក្រីក្រ ឲ្យ​ប្រជាកសិករ ៧៤០​លាន​នាក់ ។ គិត​ជា​មធ្យម ប្រជាកសិករ​ជិត ១៩ លាន​នាក់​បាន​ជៀសផុត ពី​ភាពក្រីក្រ​ក្នុង​រយៈពេល​មួយឆ្នាំ ។ អត្រា​ប្រជាជន​ក្រីក្រ​តាម​តំបន់​ជនបទ​បាន​ធ្លាក់ចុះ​៩៤,៤ ភាគរយ​គិត​ជា​មធ្យម​មានការ​ធ្លាក់ចុះ​, ២,៤​ភាគរយ ក្នុង​មួយឆ្នាំ ។​

​តាម​ស្ថិតិ​ក្នុង​រយៈពេល ៤០​ឆ្នាំ​កន្លងទៅ​ក្រោយពី​អនុវត្តន៍​គោលនយោបាយ​កែទម្រង់ និង​បើកចំហ ប្រទេស​ចិន​បាន​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​ប្រជាជន​ដ៏​ច្រើន​តាមរយៈ​ការធ្វើកំណែទម្រង់​ឲ្យ​កាន់តែ ស៊ីជម្រៅ និង​ការជំរុញ​ការអភិវឌ្ឍ​បុព្វហេតុ​កាត់បន្ថយ​ភាពក្រីក្រ ។ ជាពិសេស​ប្រទេស​ចិន បានរួម​វិភាគទាន​ជាង ៧០​ភាគរយ ក្នុង​កិច្ច​កាត់បន្ថយ​ភាពក្រីក្រ​លើ​ពិភពលោក ។​

​ម្យ៉ាងទៀត ចំណូល​របស់​ប្រជាកសិករ​ចិន​បាន​រក្សា​កំណើន​យ៉ាង​ឆាប់រហ័ស ។ តាម​ស្ថិតិ នៅ​ឆ្នាំ ២០១៧ ប្រជាជន​តាម​តំបន់​ជនបទ​ក្រីក្រ​អាច​ទទួលបាន​ចំណូល​មធ្យម ៩.៣៧៧ យាន់​ប្រាក់​ចិន សម្រា់ប់​មនុស្ស​ម្នាក់ៗ​ស្មើនឹង ១,៦ ដង​នៃ​ចំណូល​នៅ​ឆ្នាំ ២០១២ (​គិត​បញ្ចូល​នូវ​ការឡើង​ថ្លៃ​នៃ ទំនិញ​តាម​ទីផ្សារ​) គិត​ជា​មធ្យម​បាន​កើនឡើង ១០,៤ ភាគរយ ជា​រៀងរាល់ឆ្នាំ លឿន​ជាង​កំណើន ជា​មធ្យម​នៃ​ចំណូល​ប្រជាកសិករ​ទូទាំងប្រទេស​ចិន ២,៥​ភាគរយ ៕ ដោយ​: ឆឹ​ន វៃ​វៃ (​ស៊ីន​ហួ​ចិន​)​