ប្រទេស​ចិន និង​កម្ពុជា​រួមគ្នា​ពង្រីក​ទីផ្សារ​អន្តរជាតិ​

744
ចែករម្លែក

​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥​ដែលជា​ពិព័រណ៍​អន្តរជាតិ​ដ៏​សំខាន់​លើ​ពិភពលោក​បាន​បើក​ពិព័រណ៍ នៅ​ក្រុង​ណាន​នី​ង នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជួង ក្វាង​ស៊ី ប្រទេស​ចិន ។ ប្រទេស​កម្ពុជា​បានធ្វើ​ជា ប្រទេស​កិត្តិយស​លើក​ទី​២​ក្នុង​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ ។ សម្ដេច​អគ្គម​ហាម​សេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍ និង​សកម្មភាព សំខាន់ៗ​។​

​យន្តការ​ប្រទេស​កិត្តិយស​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន​បាន​ជំរុញ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ។ យន្តការ​នេះ​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ ២០០៧ ហើយ​បានទទួល​នូវ​ការកោតសរសើរ និង​ការវាយតម្លៃ ខ្ពស់​ពី​បណ្ដា​ប្រទេស​អាស៊ាន​នានា ។ នេះ​ជា​លើក​ទី​២ ហើយ​ដែល​កម្ពុជា​ធ្វើជា​ប្រទេស​កិត្តិយស នៃ​ពិព័រណ៍​ចិន​-​អាស៊ាន ។ ក្នុង​ឳ​កាស​ពិព័រណ៍​នេះ កម្ពុជា​បានរៀបចំ​សកម្មភាព​សំខាន់ៗ​មួយចំនួន ធំ ដើម្បី​បង្ហាញជូន​ប្រជាជន​ទូទាំង​ពិភពលោក​អំពី​ចំណុច​ពិសេស​នៃ​ប្រទេស​កម្ពុជា ។ ពន្លា​ពិព័រណ៍ កម្ពុជា និង​ពន្លា​ពិព័រណ៍​បុរី​ដ៏​ទាក់ទាញ​បានរៀបចំ​ឡើង​ក្រោម​ប្រធានបទ​អំពី​ការផ្សព្វផ្សាយ​ប្រាសាទ បុរាណ​កម្ពុជា ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​ផលិត​ផ​លិ​សេស​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ការអភិវឌ្ឍ នៃ​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​ការរីកចម្រើន​លើ​វិស័យ​អប់រំ និង​ទេសចរណ៍​នៃ​ប្រទេស កម្ពុជា ។ ក្រៅពីនេះ សិក្ខាសាលា​និង​វេទិកា​មួយចំនួន​បាន​ត្រូវ​រៀបចំឡើង ដើម្បី​ផ្សព្វផ្សាយ​ពី​ឳ​កាស ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា ។​

​គួរ​បញ្ជាក់ថា ពិព័រណ៍​ចិន​-​អាស៊ាន​បាន និង​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​កម្ពុជា ។ លោកស្រី យ៉ាង យ៉ាន​យ៉ាន អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​ពិព័រណ៍​ចិន​-​អាស៊ាន បាន​មានប្រសាសន៍ថា ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រទេស​ចិន និង​កម្ពុជា​បានទទួល​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ដែល​មិន​ធ្លាប់មាន​ពីមុន​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​លើ វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។ ចាប់ពី​ឆ្នាំ​២០១២ រៀងមក ប្រទេស​ចិន​បាន​ជាប់​ឈ្មោះ​ជា​ដៃគូ ពាណិជ្ជកម្ម​ធំជាងគេ និង​ជា​ប្រភព​នាំចូល​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ។ ក្នុងអំឡុងពេល​ពី​ខែមករា ដល់​ខែមេសា ឆ្នាំ ២០១៨ នេះ ប្រទេស​ចិន និង​កម្ពុជា​បានសម្រេច​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ២០៧០ លាន​ដុល្លារ​អាម៉េរិក​កើនឡើង​២៣​ភាគរយ ។ តាមរយៈ​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ ប្រទេស​ចិន និង​កម្ពុជា​បាន​ពង្រឹង និង​ពង្រីក​ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ហើយ​បាន​រួមគ្នា​ពង្រីក​ទីផ្សារ​អន្តរជាតិ ៕ ដោយ ហ្វា​ន ឈី​យ៉ាន (CRI អនឡាញ​)​

#