ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការរួម​គ្នា​កសាង របៀង​សេដ្ឋកិច្ច​ចិន​-​មី​យ៉ាន់​ម៉ា​

768
ចែករម្លែក

​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ ២០១៨ លោក ហឺ លី​ហ្វឺ​ង ប្រធាន គណៈកម្មាធិការ​អភិវឌ្ឍ​ន៍ និង​កែទម្រង់ ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង លោក អ៊ូ ជុន​វិ​ន រដ្ឋមន្ត្រីក្រសួង ផែនការ​និង​ហិរញ្ញវត្ថុ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​តាងនាម​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ចុះ ហត្ថលេខា​លើ “​អនុ​ស្ស​-​រណៈ​យោគយល់​គ្នា ស្តីពី​ការរួម​គ្នា កសាង​របៀង​សេដ្ឋកិច្ច​រវាង​ប្រទេស ចិន និង​មី​យ៉ាន់​ម៉ា​”​។ មុននឹង​ចូលរួម ពិធី​ចុះហត្ថលេខា​នេះ លោក ហឺ លី​ហ្វឺ​ង និង លោក អ៊ូ ជុន​វិ​ន បាន​ជួបពិភាក្សា គ្នា​អំពី​ការអនុវត្ត​ចំណុច​ឯកភាព​នៃ អ្នកដឹកនាំ​ប្រទេស​ទាំងពីរ និង​ការ​រួមគ្នា កសាង​របៀង​សេដ្ឋកិច្ច​ចិន​-​មី​យ៉ាន់​ម៉ា ។​

​តាម​ការណែនាំ​បានឱ្យដឹង​ថា នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ មន្ត្រី ជាន់ខ្ពស់​នៃ​ប្រទេស ទាំងពីរ​ចិន និង មី​យ៉ាន់​ម៉ា​បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មាធិការ​រួម​អំពី​ការកសាង របៀង​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន និង មី​យ៉ាន់​ម៉ា​នៅ​ក្រុង​ប៉េកាំង ដើម្បី​ជំរុញ​ការអនុវត្ត​តាម​ចំណុច ឯកភាពគ្នា​រវាង លោក ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន និង​លោកជំទាវ អ៊ុង​សាន​ស៊ូ​ជី ទីប្រឹក្សា កិច្ចការរដ្ឋ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ។​

​ភាគី​ទាំង​ពីរបាន​ពិគ្រោះ ពិភាក្សា​អំពី​ទស្សនៈ គោលការណ៍​យន្តការ​ការងារ​នៃ​គណៈកម្មាធិការ រួម​គម្រោង​អាទិភាព ផែនការ​សហប្រតិបត្តិ ការ និង​គម្រោង​សំខាន់ៗ ហើយ​បាន​ឯកភាពគ្នា លើ​ចំណុច​ដ៏​ច្រើន ។ ភាគី ទាំងពីរ​បាន​ឯកភាព​លើ​ការបង្កើត​ក្រុម ការងារ​ជំនាញ ដើម្បី​ជំរុញ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ចំនួន​១២ រួមមាន​ផែនការអភិវឌ្ឍន៍ សមត្ថភាព ផលិត និង​វិនិយោគ គមនាគមន៍ ថាមពល កសិកម្ម សេដ្ឋកិច្ច​តាម​ព្រំដែន ផ្លូវ​សូត្រ​ឌីជីថល អេកូ​-​បរិស្ថាន ទេសចរណ៍ ហិរញ្ញវត្ថុ ព័ត៌មាន និង​កិច្ចសហប្រតិបត្តិការ​តាម​តំបន់​មូលដ្ឋាន ។ ភាគី ទាំងពីរ​នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យុទ្ធសាស្ត្រ​និង​ផែនការអភិវឌ្ឍន៍​តាម រយៈ​យន្តការ នៃ​គណៈ ក​ម្មា​ធិ​ការរួម ដើម្បី​បង្កើន​កិច្ច​សហ​-​ប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់​វិស័យ ៕​