ប្រទេស​ចិន ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ​រួមគ្នា​អនុវត្តន៍​សកម្មភាព​អនុវត្តន៍​ច្បាប់​តាម​ទន្លេមេគង្គ លើក​ទី​៦៩ ដោយ​ជោគជ័យ​

771
ចែករម្លែក

​ពេល​ថ្មីៗ​នេះ កប៉ាល់​អនុវត្តន៍ ច្បាប់​របស់​ប្រទេស​ចិន​បាន​ចូល​ចត​នៅ កំពង់ផែ​ក្វាន់​ឡី ដែល​បានបង្ហាញ​ឱ្យឃើញថា ប្រទេស​ចិន ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ បានរួម​គ្នា​សម្រេច​នូវ សកម្មភាព​អនុវត្តន៍​ច្បាប់​តាម​ទន្លេមេគង្គ​លើក​ទី​៦៩ ដោយ​ជោគជ័យ ។​

​សកម្មភាព​អនុវត្តន៍​ច្បាប់​នេះ មាន​រយៈពេល​បួន​ថ្ងៃ​បី​យប់ ដោយ​ចាប់ដំណើរការ​នៅ​កំពង់ផែ ក្វាន់​ឡី​នៃ​ប្រទេស ចិន កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ ២០១៨ និង​បានធ្វើ​នាវាចរណ៍​ជាង ៥០០​គីឡូម៉ែត្រ ។ ក្នុង​សកម្មភាព​អនុវត្តន៍​ច្បាប់​នេះ ប្រទេស​ទាំង​បួន រួមមាន​ប្រទេស​ចិន ឡាវ មី​យ៉ាន់​ម៉ា និង ថៃ បាន​ចាត់ចែង​កប៉ាល់​អនុវត្ត​ន៍​ច្បាប់ ១០​គ្រឿង និង​អ្នក​អនុវត្តន៍​ច្បាប់​ជាង ២០០​នាក់ ទៅ​ត្រួតពិនិត្យ និង​យាម ល្បាត​ជា​ក្រុម​តាម​ទន្លេមេគង្គ ។ ពេលនេះ ប្រទេស ទាំង​បួន បានរួម​គ្នា ពិនិត្យ នាវា​ប្រាំ​គ្រឿង រថយន្ត​បួន គ្រឿង​មនុស្ស ៤៣​នាក់ និង​ទំនិញ ៧៣៤,៥​តោន ។​
​ ​
​តាម​ការ​ឧទ្ទេសនាម​បានឱ្យ ដឹងថា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ ការ លើ​វិស័យ​អនុវត្តន៍​ច្បាប់ ក្រុមនគរបាល ការពារ​ព្រំដែន​ខេត្ត​យូ​ន​ណាន​បាន ចាត់​បញ្ជូន​ឱ្យ​ក្រុមសុខាភិបាល​ជំនាញ ដែលមាន​គ្រូពេទ្យ​ជំនាញ​ចិន​ប្រាំពីរ​នាក់ ទៅ​ចូលរួម​សកម្មភាព​អនុវត្តន៍​ច្បាប់​នេះ ។ ក្រុម សុខាភិបាល​ចិន​បាន​ជួយ ពិនិត្យ​សុខភាព ផ្តល់​ឱសថ និង​ផ្តល់ សេវាកម្ម​ពិគ្រោះ​យោបល់​ផ្នែក ចិត្តសាស្ត្រ​ដល់​អ្នក​អនុវត្តន៍​ច្បាប់​នៃ​ប្រទេស នានា បុគ្គលិក​ការងារ​នៃ​ក្រុមហ៊ុន​សាងសង់ ផ្លូវដែក​ចិន​សាខា​ទី​១៧ គ្រូបង្រៀន និង​សិស្ស​នៃ​វិទ្យាល័យ ប៉ាន​សៀង​គួ​ប្រទេស​ឡាវ ។ ក្នុងឱកាស សកម្មភាព​អនុវត្តន៍​ច្បាប់​នេះ ក្រុម សុខាភិបាល​ចិន​បាន​ជួយ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ឱ្យ​អ្នកពាក់ព័ន្ធ​ជាង ៣០០​នាក់​។ ជាពិសេស​ក្រុមសុខាភិបាល​ចិន​បានរៀបចំ វគ្គ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​អំពី​ចំណេះដឹង​ផ្នែក​សុខាភិបាល ទូទៅ និង​ការសង្គ្រោះ បន្ទាន់​ជូន​ទាហាន កង​លេខ​១២២ គ្រូបង្រៀន​និង​សិស្ស​នៃ វិទ្យាល័យ​ប៉ាន​សៀង​គួ​ប្រទេស​ឡាវ ហើយ​បានទទួល​នូវ​ការកោតសរសើរ និង​ការវាយតម្លៃ​ខ្ពស់​ពី​ភាគី​ពាក់ព័ន្ធ ៕ ដោយ យ៉ាង ជី​ង (​ស៊ីន​ហួ ចិន​)

#