ប្រទេស​ចំនួន​១៥​បាន​ជួបប្រជុំគ្នា​ចែករំលែក​ចំណេះដឹង​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​នៃ​អារ្យធម៌​នៅ​អាស៊ីអាគ្នេយ៍​

904
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​ប្រទេស​ចំនួន​១៥ បាន​ជួបប្រជុំគ្នា​នៅ​ខេត្តសៀមរាប ដើម្បី​ចែក​លំ​លែ​ក​ចំណេះដឹង នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ នា​ម័​យស​មាណរ​កម្ម​តំបន់ ក្នុង​គោលបំណង​ពង្រឹង​ភាពសុខដុមរមនា និង​ភាព​រីកចម្រើន​នៃ​អារ្យធម៌​ក្នុងចំណោម​ប្រជាជាតិ​នានា​នៅ​អាស៊ីអាគ្នេយ៍​។​

​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​ប្រទេស​ទាំង​១៥ នៅ​ព្រឹក​ថ្ងៃទី​២០​ខែធ្នូ ឆ្នាំ​២០១៨​នេះ បានមក​ជួបប្រជុំគ្នា​នៅក្នុង​ស​ន្និសិទ​អន្តរជាតិ​លើក​១៤​ស្តីពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក វប្បធម៌ ប្រវត្តិ​និង​មោទកភាព នៅ​ខេត្តសៀមរាប ដើម្បី​បង្ហាញ​នូវ​សារប្រយោជន៍​នៃ​ការពិភាក្សា ការសិក្សា​ស្រាវជ្រាវ អំពី​ការផ្សាភ្ជាប់​វប្បធម៌​ជាមួយ​សង្គមជាតិ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​វប្បធម៌​សន្តិភាព និង​ភាពសុខដុមរមនា ដើម្បី​រក្សា​នូវ​សេ​ក្តី​សុខក្សេមក្សាន្ត​របស់​ប្រជាជន​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក ស៊ុ ឈុំ​ប៊ុន សមាជិក​ពេញ​សិទ្ធ​និង​ជា​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី នៃ​រាជ បណ្ឌិត្យសភា​កម្ពុជា បាន​លើកឡើងថា នៅក្នុង​ស​ន្និសិទ​នេះ វាគ្មិន​ជាតិ និង​អន្តរជាតិ​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​ទាំង​១៥​ប្រទេស​នឹង​ពិភាក្សាគ្នា​ដោយ​ផ្តោត​សំខាន់​ទៅលើ​វប្បធម៌ ប្រវត្តិ និង​មោទកភាព និង​ការ​ឈ្វេងយល់​អំពី​វប្បធម៌​នៅ​តំបន់​អាស៊ាន អាស៊ី​ប៉ាស៊ីហ្វិក និង​សកលភាវូបនីយកម្ម ដើម្បី​ប្រើប្រាស់​កម្លាំង​វប្បធម៌ ក្នុងការ​ផ្តល់ឱ្យ​គ្នា​ទៅវិញទៅមក​នូវ​ភាពសុខដុមរមនា សន្តិភាព​ក្នុង​តំបន់ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ឱ្យ​លូតលាស់​ព្រម​គ្នា​។ ជាពិសេស​គឺ​កិច្ចសហប្រតិបត្តិការ កសាង​សមាគម​អាស៊ាន​មួយ និង​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ប្រែក្លាយ​តំបន់​អាស៊ាន អាស៊ី​ប៉ាស៊ីហ្វិក ទៅជា​សហគមន៍ ដែលមាន​សក្តានុពល​ខ្ពស់​ខាង​វិស័យ​វប្បធម៌ អប់រំ សេដ្ឋកិច្ច​។

​លោក ស៊ុ ឈុំ​ប៊ុន បាន​បញ្ជាក់ថា ក្រៅពី​ការពិភាក្សា និង​ចែករំលែក​បទពិសោធន៍​គ្នា​នៅក្នុង​ស​ន្និសិទ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ទាំង​១៥​ប្រទេស និង​ចុះទៅ​សិក្សា​ស្រាវជ្រាវ អំពី​វប្បធម៌ អារ្យធម៌​ដ៍​រុងរឿង​របស់​ខ្មែរ​ដោយផ្ទាល់​នៅ​ប្រាសាទ​អង្គរ ដែល​នេះ​ក៍​ជាការ​បង្ហាញ​ឱ្យ​បរទេស​បានឃើញ​ពី​ភាព​អស្ចារ្យ​របស់​ខ្មែរ​ផងដែរ​៕ ល​