ប្រទេស​ចំនួន ៥០ ហើយ បាន​ចុះឈ្មោះ ចូលរួម​ប្រកួត​ប៉េតង់ ជើងឯក​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​

312
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
បើតាម​ការ​ឲ្យ​ដឹង ពី​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នោះ​ថា ការប្រកួត​កីឡា​ប៉េតង់ ជើងឯក​យុវជន នារី ពិភពលោក ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ មាន​ប្រទេស​ចូលរួម​ចំនួន ៥០ ។​

​ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​ចុងក្រោយ​គេ ដែល​បាន​ចុះឈ្មោះ ចូលរួម​ប្រកួត​។ នេះ​ជា​លើកដំបូង​ហើយ ដែល​ព្រឹត្តិការណ៍ ប្រកួត​ជើងឯក​ពិភពលោក មាន​ប្រទេស​ចូលរួម រហូតដល់​ទៅ ៥០ ប្រទេស​បែបនេះ ។​

កីឡាករ កីឡាការិនី​ខ្លាំងៗ​របស់​កម្ពុជា​

​ចំពោះ​ក្រុម​ដែល​ចូលរួម មាន​រហូតដល់​ទៅ ៨០ ក្រុម ដែល​ក្នុងនោះ ក្រុម​នារី ចំនួន ៥០ ក្រុម និង​ក្រុម​បុរស មាន​ចំនួន ៣០ ក្រុម ដែលមាន​កីឡាករ កីឡាការិនី សរុប​ចំនួន ៤៤៩ នាក់ ។ វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ៦ វិញ្ញាសា គឺ ៣​នាក់​ទល់​៣​នាក់​បុរស និង ៣​នាក់​ទល់​៣​នាក់​នារី​។ វិញ្ញាសា​វាយ​មួយ ទល់​មួយ គឺ​វិញ្ញាសា​វាយយក​ពិន្ទុ (Shooting) និង​ការប្រកួត​ដណ្ដើមពាន​សមាគម ។ សូមបញ្ជាក់ថា ការប្រកួត​ដណ្ដើមពាន​សមាគម​នេះ ធ្វើឡើង សម្រាប់​អ្នក​ដែល​ចាញ់ ដើម្បី​ឲ្យ​គេ​នៅ​អាច​លេង​បន្តបាន ។​

កីឡាករ កីឡាការិនី​ខ្លាំងៗ​របស់​កម្ពុជា​

​សម្រាប់​ព្រឹត្តិការណ៍​នេះ កម្ពុជា បានសម្រេច​ចិត្ត ដាក់​កីឡាករ ២ ក្រុម និង​កីឡាការិនី ២ ក្រុម ចូលរួម​ប្រកួត សម្រាប់​កីឡាករ ក្រុមទី​១ មាន​កីឡាករ ឃួន លី​ហ៊ កីឡាករ កុយ សុភ​ក្ត្រា កីឡាករ ភាព រ៉ា​ឃីម និង​កីឡាករ គង់ កែវ​សុខា​ន់​។ ចំពោះ​ក្រុមទី​២ មាន​កីឡាករ ទីវ រដ្ឋា កីឡាករ ពុត យ៉ុ​ន​ច័ន្ទដារ៉ា កីឡាករ វ៉ាន ភា​រុណ និង កីឡាករ ហេង ស៊ីណា​។​

​ចំពោះ​កីឡាការិនី ទាំង ២ ក្រុម​វិញ​នោះ ក្រុមទី​១ មាន​កីឡាការិនី កែ ឡេង ដែលជា​ម្ចាស់​មេដាយមាស ជើងឯក​ពិភពលោក ៣ សម័យកាល កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រី​យ៉ា និង​កីឡាការិនី កែវ សុ​វណ្ណា ។ រីឯ​ក្រុមទី​២ វិញ​នោះ មាន​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម កីឡាការិនី វង ចន្ថា កីឡាការិនី ឃួន យ៉ា​រី និង​កីឡាការិនី ដួង ឌី​ណា​៕v

កីឡាករ កីឡាការិនី​ខ្លាំងៗ​របស់​កម្ពុជា​