ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​ទី​៣​ក្នុង​បញ្ជី​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​ពិភពលោក​

546

​ប្រទេស​ថៃ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ប្រាក់ចំណូល​ទេសចរណ៍​ពិភពលោក​។ នេះ​យោងតាម ស្ថិតិ​ដែល​ចេញផ្សាយ​ថ្មីៗ​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (UNWTO) ។​

​ទិន្នន័យ​នេះ​គឺ​សម្រាប់​ឆ្នាំ​២០១៦-២០១៧​។ ដោយ​គិត​ចាប់ពី​ពាក់កណ្តាល​ឆ្នាំមុន​មក​នោះ ប្រទេស​ថៃ​ទទួលបាន​ប្រាក់ចំណូល​ចំនួន​៤៩,៩​ពាន់​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍​ដែល​តំណាងឱ្យ​កំណើន​១៦,៩ ភាគរយ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​UNWTO ។​

​ប្រទេស​នេះ​ក៏​ស្ថិតក្នុង​លំដាប់ថ្នាក់​ពិភពលោក​ទី​៩​ផងដែរ ដោយមាន​ការមកដល់​ចំនួន​អ្នកទេសចរ​ច្រើន ដោយ​ប្រទេស​នេះ​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន​៣២,៦​លាន​នាក់ ដោយ​ការមកដល់​របស់​អ្នកទេសចរ​បាន​កើនឡើង​ដល់ ៨,៩​ភាគរយ​ពី​ចំនួន​ទេសចរ​ឆ្នាំមុន​។​

​ប្រទេស​ដែល​រកប្រាក់​ចំណូល​បាន​ច្រើន​បំផុត​ពី​ភ្ញៀវទេសចរ​កាលពី​ឆ្នាំមុន​គឺ​សហរដ្ឋអាមេរិក ដោយមាន​ទឹកប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ គឺ​ចំនួន​២០៥,៩​ពាន់​លាន​ដុ​លា្ល​រ ហើយ​បន្ទាប់មក គឺ ប្រទេស​អេ​ស្ប៉ា​ញ​ដោយមាន​ទឹកប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ គឺ​៦០,៣​ពាន់​លាន​ដុល្លារ​។

​ប្រទេស​ដែល​ស្ថិតនៅ​ពីក្រោយ​ប្រទេស​ថៃ​ក្នុងចំណោម​ចំណាត់ថ្នាក់​កំពូល​១០ ដែលមាន​ប្រាក់ចំណូល​ច្រើន​ពី​វិស័យ​ទេសចរណ៍​នោះ​គឺមាន​ប្រទេស​ចិន បារាំង អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ ហុងកុង និង អូស្ត្រាលី​៕ ដោយ៖ សុខា

​ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​ទី​៣​ក្នុង​បញ្ជី​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​ពិភពលោក