ប្រទេស​ទី​ម័​រ​ខាងកើត​បោះឆ្នោត បន្ទាប់ពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​តានតឹង​

1222
ចែករម្លែក

​ប្រទេស​ទី​ម័​រ​ខាងកើត​បានធ្វើ​ការបោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍​ទី​១២​ខែឧសភា​បន្ទាប់ពី​យុទ្ធនាការ​ពោរពេញ​ដោយ​ភាព​តានតឹង​ដែល​បាន​ផ្តោតលើ​ការជំរុញ​ការអភិវឌ្ឍ​និង​ធ្វើឱ្យ​ប្រសើរ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ប្រេង​របស់​ប្រទេស​ក្រីក្រ​នេះ ។​

​នេះ​គឺជា​ការបោះឆ្នោត​សកល​ទី​២​ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​បន្ទាប់ពី​ការជាប់គាំង នយោបាយ​រយៈពេល​មួយខែ​ក្រោយ​សភា​ដែលមាន​សមាជិក​៦៤​នាក់​នេះ​ត្រូវបាន​រំលាយ​កាលពី​ខែមករា​។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧៨៤.០០០ នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​១៣​ទីក្រុង​ហើយ ពួក​អ្នកបោះឆ្នោត​បានចេញ​ទៅ​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​

​ក្រុម​គណបក្សនយោបាយ​នៅ​ប្រទេស​ជា​កោះ​តូច​ដែលមាន​ប្រជាជន​សរុប​១,២​លាន​នាក់​នេះ បានធ្វើ​ការឃោសនា​ទាក់ទាញ​អ្នកបោះឆ្នោត​ជា​ចុងក្រោយ​របស់​ពួកគេ នៅ​សប្តាហ៍​នេះ​ដែល​បិទ​បញ្ចប់​យុទ្ធនា​ការឃោសនា​ដ៏​តានតឹង​នេះ​៕​

 


នេះគឺជាការបោះឆ្នោតសកលទី២ក្នុងរយៈពេលជិត១ឆ្នាំបន្ទាប់ពីការជាប់គាំងនយោបាយរយៈពេលមួយខែ