ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន​ចំនួន​ថ្ងៃ​ឈប់សម្រាក​ច្រើន​បំផុត​

986
ចែករម្លែក

ចង់ដឹង​ទេ​ថា តើ​ប្រទេស​ណា​មាន​ចំនួន​ថ្ងៃបុណ្យ​ឈប់សម្រាក​សាធារណៈ (Public holiday) ច្រើនជាងគេ​បំផុត​? នោះ​គឺ​ប្រទេស​ម៉ាឡេស៊ី​។

​ប្រទេស​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​បណ្តា​ប្រទេស​ប្រទេស​អាស៊ីអាគ្នេយ៍ ដោយមាន​ថ្ងៃ​ឈប់​បុណ្យ​សម្រាក​សាធារណៈ​រហូតដល់​ទៅ ៥០ ថ្ងៃ​សម្រាប់​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​គេហទំព័រ អេ​ស៊ា វ័ន​(asia one) ចុះផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែធ្នូ​។​

​ចំណែកឯ​ចំណាត់ថ្នាក់​លេខ​២ បាន​លើ​ប្រទេស​កម្ពុជា របស់​យើង​ជាមួយ​ថ្ងៃ​ឈប់សម្រាក ៣១ ថ្ងៃ​។ ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​លេខ​៣ ជាមួយ​ថ្ងៃ​ឈប់សម្រាក ២៦ ថ្ងៃ​។ ប្រទេស​ភូមា ជាប់​ចំណាត់ថ្នាក់​លេខ​៤ ជាមួយ​ថ្ងៃ​ឈប់សម្រាក ២៥ ថ្ងៃ ។​ចំណែកឯ​លេខ​៥ បាន​លើ​ប្រទេស​ហ្វីលីពីន ជាមួយ​ថ្ងៃ​ឈប់សម្រាក ២១ ថ្ងៃ​។

​ប្រទេស​ឥណ្ឌូនេស៊ី មាន ២០ ថ្ងៃ​ជាប់​ចំណាត់ថ្នាក់​លេខ​៦ ។​ប្រទេស​ព្រុយ​ណេ មាន ១៩ ថ្ងៃ​ជាប់​ចំណាត់ថ្នាក់​លេខ​៧ ។​ប្រទេស​សិង្ហ​បុរី មាន ១៤ ថ្ងៃ​ជាប់​ចំណាត់ថ្នាក់​លេខ​៨​។ ប្រទេស​ឡាវ មាន ១៣ ថ្ងៃ​ជាប់​ចំណាត់ថ្នាក់​លេខ​៩​។ ចំណែកឯ​ប្រទេស​វៀតណាម មាន​ថ្ងៃ​ឈប់សម្រាក​តិចជាងគេ​បំផុត​ត្រឹម ១១ ថ្ងៃ​ជាប់​ចំណាត់​លេខ​១០៕ ប្រែ​សម្រួល​: ខុម​

#