ប្រទេស​ហ្វីលីពីន ប្រកាសថា នឹងធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣០ ឲ្យ​បាន​កាន់តែ​ល្អ​

339
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លោក Alan Peter Cayetano ប្រធាន​គណៈកម្មការ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន លើក​ទី​៣០ (Phisgoc) បាន​អះអាងថា ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​ហ្វីលីពីន ធ្វើជា​ម្ចាស់ផ្ទះ លោក​នឹង​រៀបចំ ឲ្យ​បានល្អ​ប្រសើរ​ជាង លើក​មុនៗ​ទៅទៀត ។​

​នេះ​ជា​លើក​ទី​៤ ហើយ ដែល​ប្រទេស​ហ្វីលីពីន ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ។ លើក​ទី​១ នៅ​ឆ្នាំ​១៩៨១ ដែល​កម្ពុជា នៅ​មិនទាន់បាន​ចូលរួម​នៅឡើយ លើក​ទី​២ ឆ្នាំ​១៩៩១ លើក​ទី​៣ ឆ្នាំ​២០០៥ និង​លើក​ទី​៤ ឆ្នាំ​២០១៩ នេះ​តែម្ដង ។​

និមិត្តរូប​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ហ្វីលីពីន​

​លោក Alan Peter Cayetano បានប្រកាសថា ទោះបី​រដ្ឋាភិបាល បាន​កាត់បន្ថយ​ថវិកា ដើម្បី​រៀបចំ​ក៏ដោយ ក៏​លោក​ប្ដេជ្ញា​ថា នឹងធ្វើ​ឲ្យ​បាន​ជោគជ័យ និង​កាន់តែ​ប្រសើរ​ជាង​មុន ។ មូលដ្ឋាន​នៃ​ជោគជ័យ គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ជាមួយនឹង​ការសាងសង់ ពហុ​កីឡដ្ឋាន​ថ្មី ឈ្មោះ New Clack City Complex​។​

​ជាមួយនឹង​ការអះអាង​បែបនេះ ហ្វីលីពីន ដែលជា​ប្រទេស​មហាអំណាច កីឡាបាល់បោះ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ អះអាងថា ប្រភេទ​កីឡា​នេះ ទាំង​វិញ្ញាសា លេង​ម្ខាង ៥ នាក់ ទាំង​វិញ្ញាសា លេង​ម្ខាង ៣ នាក់ ទាំង​បុរស ទាំង​នារី ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ហ្វីលីពីន ។​

​ដោយឡែក លោក Ricky Vargas ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ អូឡាំពិក​ហ្វីលីពីន​នោះ ក៏បាន​ប្រកាស​ដែរ​ថា ក្នុងពេល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នៅ​លើក​ទី​៤​នេះ ហ្វីលីពីន នឹងធ្វើ​ឲ្យ​បានល្អ​លើសគេ ។​

និមិត្តរូប​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ហ្វីលីពីន​

​ប្រជាជន​ហ្វីលីពីន រួមទាំង​ប្រធានាធិបតី របស់​ពួកគេ គឺ​លោក Rodrigo Roa Duterte បានប្រកាសថា អ្វី​បានចាប់ផ្ដើម ដោយ​ភាពស្វាហាប់ ចាប់ពីពេលនេះ​ទៅហើយ ។ ជាមួយនឹង​ការត្រៀមខ្លួន ដើម្បី​ទប់ទល់​ជាមួយ បញ្ហា​ប្រឈម​នានា​នោះ ហ្វីលីពីន នឹង​បញ្ចេញ​ថវិកា ចំនួន ៥ ពាន់​លាន​ដុល្លារ សម្រាប់​ព្រឹត្តិការណ៍​នេះ ។​

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០​នេះ ធ្វើឡើង​ក្រោម​បាវចនា យើង​ឈ្នះ​ជាមួយ (We Win As One) ជាមួយនឹង​កីឡា ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ៥៤ ប្រភេទ លើ ៥៥០ វិញ្ញាសា​នោះ គេ​បាន​រំពឹងទុក​ជាមុន​ថា នឹងមាន​អត្ត​ព​លិ​ក​ចូលរួម ចំនួន ៩.៨៤០ នាក់ ។ ចំពោះ​ការប្រកួត ធ្វើឡើង​នៅ​ទីតាំង​ចំនួន ៤ ធំៗ មិនតែប៉ុណ្ណោះ យន្ដហោះ​ហ្វីលីពីន​អ៊ែរ​ឡាញ នឹង​ហោះហើរ​ទៅកាន់ ១០ ប្រទេស ដែល​មក​ចូលរួម ដើម្បី​ដឹកជញ្ជូន​អត្ត​ព​លិ​ក​៕v

និមិត្តរូប​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ហ្វីលីពីន​