ប្រទេស​អូទ្រីស និង​បារាំង​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ប្រ៊េ​ស​បឺ​ក​

195

​សន្ធិសញ្ញា​សន្តិភាព​ប្រ៊េ​ស​បឺ​ក​ទី​៤ ត្រូវបាន​ចុះហត្ថលេខា​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ១៨០៥ រវាង​ប្រទេស​បារាំង និង​អូទ្រីស ដែលជា​ផលវិបាក​នៃ​ការបរាជ័យ​របស់ អូទ្រីស​ដោយ​ប្រទេស​បារាំង​នៅ​តំបន់ Ulm (​ថ្ងៃទី​២៥ ខែកញ្ញា​-​ថ្ងៃទី​២០ ខែតុលា​) និង Austerlitz ថ្ងៃទី​២ ខែធ្នូ​។ កិច្ច​ឈប់​បាញ់​មួយ​ត្រូវ បាន​ព្រមព្រៀងគ្នា​នៅ​ថ្ងៃទី​៤ ខែធ្នូ និង​ការចរចារ​ជា ច្រើនលើក​សម្រាប់​សន្ធិសញ្ញា នេះ បានចាប់ផ្តើម ។ សន្ធិសញ្ញា​នេះ​ត្រូវបាន​ចុះ ហត្ថលេខា​នៅឯ MomaDais នៅក្នុង ទីក្រុង​ប្រ៊េ​ស​បឺ​ក ប្រទេស​ហុង​គ្រី (​បច្ចុប្បន្ន ជា​រដ្ឋធានី Bratislava ប្រទេស​ស្លូ​វ៉ា​គី​) ដោយ​ព្រះអង្គម្ចាស់ Johann I Josef នៃ​ប្រទេស Liechtenstein និង​អភិជន ហុង​គ្រី​លោក IgnazGyulai អូទ្រីស និង លោក Charles Mauricede Talleyrand សម្រាប់​ប្រទេស​បារាំង ។ វា​ត្រូវបាន​គេ ស្គាល់​ផងដែរ ថា​ជា​សន្ធិសញ្ញា សន្តិភាព​ប្រ៊េ​ស​បឺ​ក​ទី​៤​។​
​ ​
​លើសពី​លក្ខខណ្ឌ​ក្នុងការ បង្កើត “​សន្តិភាព​និង​មិត្តភាព ” និង​ការ ដកខ្លួន​របស់​អូទ្រីស​ពី​សម្ព័ន្ធមិត្ត​ទី​៣ សន្ធិសញ្ញា​នេះ​ក៏បាន​យកមក​វិញ​នូវ ទឹកដី​អឺរ៉ុប​ច្រើន​ពី​អូទ្រីស ។ ការទទួល បាន​នៃ​សន្ធិសញ្ញា​មុនៗ​នៃ Campo Formionig Lunville ត្រូវបាន​រំលឹក​ឡើង វិញ និង​ការកាន់កាប់​របស់​អូទ្រីស​នៅ ក្នុងប្រទេស​អ៊ីតាលី ហើយ​ទីក្រុង​បា​វ៉ា​រៀ ត្រូវបាន​ប្រគល់​ទៅឱ្យ​បារាំង ។ ការកាន់កាប់​មួយចំនួន​របស់ អូទ្រីស​នៅក្នុង ប្រទេស​អាល្លឺម៉ង់​ត្រូវបាន​បញ្ជូនទៅឱ្យ សម្ព័ន្ធមិត្ត​បារាំង​រួមមាន​ស្តេច​នៃ​បា​វ៉ា​រៀ ស្តេច​នៃ Wrttemberg និង​អ្នក​ជ្រើស តាំង​ដោយ​ការបោះឆ្នោត​នៃ Baden ។ ប្រទេស​អូទ្រីស​បានប្រកាស ពីរ​ដ្ឋ​ទាំងឡាយ​របស់​អាល្លឺម៉ង់​ត្រូវបាន​លះបង់​ដោយ​គ្មាន​ការលើកលែង​។​
​ ​
​ការផ្លាស់ប្តូរ​ដែនដី​គួរឱ្យកត់សម្គាល់​បំផុត ដែល​ពាក់ព័ន្ធ​ទៅនឹង Tyrol និង Vorarlberg ដែល​បាន​ទៅ ទីក្រុង​បា​វ៉ា​រៀ និង Venetia , Istria និង Dalmatia ដែល​ត្រូវបាន​ដាក់បញ្ចូល នៅក្នុង​ព្រះរាជា ណា​ចក្រ​អ៊ីតាលី ដែល សម័យ​នោះ​ណាប៉ូឡេអុង​បានក្លាយ​ជា អធិរាជ​នៅ​ដើមឆ្នាំ​នោះ​។ ទីក្រុង Augsburg ត្រូវបាន​ប្រគល់​ទៅឱ្យ​ទីក្រុង បា​វ៉ា​រៀ ។ ជា​សំណង​តិចតួច​ប្រទេស​អូទ្រីស ទទួលបាន​តំបន់ Salzburg ។​
​ ​
​សន្ធិសញ្ញា​នេះ​បាន​សម្គាល់​នូវ ប្រសិទ្ធភាព​ចុងក្រោយ​នៃ​ចក្រភព​រ៉ូម ដ៏​ពិសិដ្ឋ ។ នៅក្នុង​រយៈពេល ប៉ុន្មាន​ខែ នៃ​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ ស្តេច Francis ទី​២​បាន​លះបង់​នូវ​តំណែង​ជា ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង ហើយ បាន​ក្លាយជា​ព្រះ​ចៅ​អធិរាជ Francis ទី​១ នៃ​ប្រទេស​អូទ្រីស និង​អង្គភាព​ថ្មី​មួយ ដែលជា​សហព័ន្ធ Rhine ក្រោយមក​ត្រូវបាន​បង្កើតឡើង​ដោយ​អធិរាជ ណា​ប៉ូ​-​ឡេ​អុង ។ សំណង់​៤០​លាន​ហ្វ្រ​ង់​ក៏ត្រូវ បានប្រគល់​ទៅឱ្យ​ប្រទេស​បារាំង​ផង ដែរ ដែល​មានចែង​នៅក្នុង សន្ធិសញ្ញា​នេះ ៕ ប្រែ​សម្រួល​: ផល្លារ​