ប្រទេស​ឥណ្ឌា​នឹង​នាំមុខ​ប្រទេស​ចិន​ខាង​ចំនួន​ប្រជាជន​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក

866

ប្រទេសចិនប្រឈមមុខនឹងការត្រូវប្រទេសឥណ្ឌានាំមុខខាងចំនួនប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ដោយសាតែអត្រាកំណើនប្រជាជនចិនបន្តមានភាពយឺតយ៉ាវ។

យោងតាមគណៈកម្មការសុខភាពនិងផែនការគ្រួសារ​​​​ចិនបានឱ្យដឹងថា កំណើនប្រជាជនចិនសម្រាប់រយៈពេល៨ខែដំបូងនៃឆ្នាំ២០១៨ គឺមានតែ៤,១លាននាក់ ខណៈដែលកំណើនប្រជាជនឥណ្ឌាក្នុងរយៈពេលដូចគ្នានេះ គឺមានចំនួន១៤លាននាក់ ។

គិតត្រឹមថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨ ចំនួនប្រជាជនឥណ្ឌាសរុបគឺមានចំនួន១,៣៣៦ពាន់លាននាក់គឺអាចទៅទាន់ចំនួនប្រជាជនចិនដែលមានប្រជាជនសរុប១,៣៣៩ពាន់លាននាក់ ។នេះ​បើយោងតាម របាយការណ៍របស់សារព័ត៌មានAsia Times កាលពីថ្ងៃអង្គារទី១១កញ្ញា។

ដោយប្រឈមនឹងបញ្ហាប្រជាសាស្រ្តយ៉ាងធ្ងន់ធ្ងរនៃកម្លាំងពលកម្មដែលកំពុងតែថយចុះនិងប្រជាជនវ័យចំណាស់នោះ ក្រុមអាជ្ញាធរនៅទីក្រុងប៉េកាំង បានបន្ធូរបន្ថយគោលនយោបាយ “កូនតែមួយ” របស់ប្រទេសនេះកាលពីឆ្នាំ២០១៦ ដោយអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូន២នាក់៕ដោយ៖សុខា/sn

ប្រជាជនចិនដើរនៅផ្លូវមួយនៅទីក្រុងប៉េកាំង