ប្រទេស ១៦ បកប្រែ និង​បោះពុម្ពផ្សាយ​សៀវភៅ “​ស៊ី ជីន​ភីងៈ​អភិបាលកិច្ច​ប្រទេស​ចិន​”(​ភាគ​ទី ២)

95

ពេល​ថ្មីៗ​នេះ ស្ថាប័ន​បោះពុម្ពផ្សាយ​ល្បីឈ្មោះ​នៃ​ប្រទេស​ចំនួន​១៦ និង​ទីភ្នាក់ងារ​បោះពុម្ពផ្សាយ នៃ​អាជ្ញាធរ ភាសាបរទេស​ចិន​បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ច សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​រួមសហការ​គ្នា​ក្នុងការ​បកប្រែ និង​បោះពុម្ពផ្សាយ​សៀវភៅ​“​ស៊ី ជីន​ភីងៈ អភិបាលកិច្ច​ប្រទេស​ចិន​”(​ភាគ​ទី ២) នៅ​ប្រទេស​ទាំងនោះ ។​
​ ​
​ប្រទេស​ទាំង​១៦​រួមមាន ប្រទេស​អ៊ីតាលី ប៉ូឡូញ អ៊ុយ​ក្រែ​ន អាល់​បា​នី រូ​ម៉ា​នី កេ​ន​យ៉ា តា​ហ្ស៊ី​គី​ស្ថាន វៀតណាម បា​គី​ស្ថាន បង់​ក្លា​ដែ​ស កម្ពុជា ឡាវ ម៉ុង​ហ្គោ​លី នេ​ប៉ាល់ ស្រីលង្កា និង​អា​ហ្វ​ហ្កា​នី​ស្ថាន ។​

​សៀវភៅ​“​ស៊ី ជីន​ភីងៈ អភិបាល កិច្ច​ប្រទេស​ចិន​”(​ភាគ​ទី ២) កត់ត្រា​នូវ ដំណើរ​អនុវត្ត ដ៏​អស្ចារ្យ​ដែល មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ដែល​ដឹកនាំ​ដោយ ឯកឧត្តម ស៊ី ជីន​ភីង​រួម​សាមគ្គី​គ្នា និង​ដឹកនាំ​សមាជិក​បក្ស កុ​ម្មុយ​និ​ស្ត​ចិន គ្រប់រូប និង​ប្រជាជន​គ្រប់​ជនជាតិ ទូទាំងប្រទេស​ចិន​ក្នុងការ ប្រកាន់ខ្ជាប់ និង​ធ្វើដំណើរ តាម​មាគ៌ា​អភិវឌ្ឍ​សង្គម និយម​ដែលមាន​លក្ខណៈពិសេស​ចិន ក្នុង​យុគសម័យ​ថ្មី​ហើយ​បានបង្ហាញ យ៉ាង​សព្វគ្រប់​អំពី​ដំណើរ​វិវឌ្ឍន៍ និង ខ្លឹមសារ​សំខាន់​នៃ​ស្មារតី​របស់​ឯកឧត្តម ស៊ី ជីន​ភីង​អំពី​ការកសាង សង្គមនិយម ដែលមាន​លក្ខណៈពិសេស​ចិន​ក្នុង​យុគ​-​សម័យថ្មី ព្រមទាំង​ក្តី​ប្រាជ្ញា និង​គម្រោង ចិន ដែល​គណ​បក្សកុម្មុយនិស្ត​ចិន​ខិតខំ ចូលរួមចំណែក​ក្នុងការ​ស្ថាបនា សហគមន៍​រួម​វាសនា​មនុស្សជាតិ និង បុព្វហេតុ​នៃ​ការថែរក្សា​សន្តិភាព​និង ជំរុញ​ការអភិវឌ្ឍ​របស់​មនុស្ស​ជាតិ ទាំងមូល ។ សៀវភៅ​នេះ​គឺជា ឯកសារ ដ៏​សំខាន់​ក្រៃលែង​សម្រាប់​សិក្សា​រៀន សូត្រ និង​ស្វែងយល់​អំពី​ស្មារតី​របស់ ឯកឧត្តម ស៊ី ជីន​ភីង អំពី​ការកសាង សង្គមនិយម​ដែលមាន​លក្ខណៈពិសេស ចិន​ក្នុង​យុគសម័យ​ថ្មី និង​ស្មារតី​នៃ សមាជ​បក្ស​កុម យ្មុ​និ​ស្ត​ចិន​លើក​ទី​១៩ ៕ (​កាសែត​ប្រជាជន ដេលី​)

​សៀវភៅ “​ស៊ី ជីន​ភីងៈ​អភិបាលកិច្ច​ប្រទេស​ចិន​” ភាគ​ទី​២ ជា ភាសា​អង់គ្លេស​និង​ចិន ដែល​បាន បោះពុម្ពផ្សាយ កាលពី​ឆ្នាំទៅ (​រូបថត​ដោយ ស៊ីន​ហួរ )​