ប្រទេះ​ឃើញ​សាកសព​ទារក​ទើប​កើត​បោះបងចោល​នៅ​ស្រុក​ភ្នំស្រួច​

1493
ចែករម្លែក
  • 6
    Shares

ដោយ : ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ​៖ ​សាកសព​ទារក​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទេះ​ឃើញ​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧០ ​ស្ថិតក្នុង​ភូមិ​គី​រី​រស្ មី​ឃុំ​ព្រៃ​រំដួល ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​

​ហេតុការណ៍​នេះ​បង្ឲ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែតុលា ​ឆ្នាំ​២០១៨​។​

​លោក​យស់​ឌី​ណា​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បានឲ្យដឹងថា ​សាកសព​ទារក​ប្រុស​នេះ​មាន​អាយុប្រមាណ​ជាង​២​ទៅ​៣​ថ្ងៃ ​រំ​ដោយ​សារ៉ុង​ផ្កា​លឿង​ក្រហម​នៅក្បែ​សព​ទារក​មាន​ដប​ទឹកដោះគោ​។​ ​ហើយ​សព​ទារក​នេះ​មិន​ទាំង​ទាន់​ជ្រុស​ទងផ្ចិត​ផងដែ​។​

សាកសព​ទារក​ត្រូវបាន​​ប្រជាពលរដ្ឋ​ប្រទេះ​ឃើញ​នៅលើ​កញ្ចុះ​ ដែល​គេ​ដាក់​សម្រាប​លក់​ដី​ពុះ​ឡូ​ក្នុងភូមិ​ឃុំ​ប្រទេះ​ឃើញ​ខាងលើ​។​ ​លោក​បាន​បន្ត​សាកសព​ទារក​ខាងលើ​ត្រូវ​យកទៅ​បញ្ចុះ​នៅ​ក្នុ​វត្ត​ត្រពាំង​ក្រឡឹង ​ហើយ​ករណីនេះ​សមត្ថកិច្ច​យើង​កំពុង​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ​៕B/​