ប្រទះឃើញគ្រាប់បែកដែលគេ​ផ្លុ​ងចោល​​នៅ​ស្រុក​កំរៀង​

1026
ចែករម្លែក
គ្រាប់បែកដែលជនមិនស្គាល់មុខផ្លុងចោល

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ គ្រាប់បែក​មួយគ្រា​ប់ ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យកមក​ផ្លុ​ង​ចោល​ចំណុច​លើ​ផ្លូវ​ក្នុងភូមិ​ម្នាស់​កាល ឃុំ​អូ​ដា​ស្រុក​កំរៀង ខេត្តបាត់ដំបង បង្កឲ្យមាន​ការភ្ញាក់ផ្អើល​​កាលពី​រសៀល​ថ្ងៃទី​១២ ខែ​​មេសា ឆ្នាំ​២០១៨ ម្សិលមិញ​។ ករណីនេះ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រកអ្នក​ដែល​ផ្លុ​ង​គ្រាប់បែក​នោះ​។​

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​បានឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល​៣រសៀល ថ្ងៃទី​១២ ខែមេសានៅ​ចំណុច​លើផ្លូវ​ក្នុងភូមិ​ម្នា​ស់កាល ឃុំ​អូ​ដា​ស្រុក​កំរៀង ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់បែក​មួយ​គ្រាប់​ទុក​ចោល​លើផ្លូវ ដោយមាន​រុំ​ស្គុ​ត​ពណ៌​ខ្មៅ​។ បច្ចុប្បន្ន​កម្លាំង​យើង​កំពុងធ្វើការ​ស្រាវជ្រាវ និង​សួរ​សាក្សី នៅ​ជុំវិញ​កន្លែងកើតហេតុ​។​

​គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ៣.១៨៧​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃទី​១០ ខែ មេសា បាន​បញ្ជាក់ថា “​យប់មិញ​ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មួយ ហើយ​ចៅហ្វាយក្រុង​ក៏បាន​ដឹង រួចហើយ​ដែរ “​។​សម្តេច​បន្តថា​អា​ក្បត់ជាតិ​ម្នាក់​ឈ្មោះ សម សេរី បាន​បញ្ជា​មក​កម្លាំង​វា​នៅ​ទីក្រុង​ភ្នំពេញ រៀបចំ​បង្ក​ឲ្យ​មានការ​រំខាន​និង​សម្លេង​ផ្ទុះ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែមេសា​នេះ ។ តែ​យើង​បាន​ក្តាប់​ព័ត៌មាន​នេះ​បាន​អស់ហើយ​។​
​សម្តេច​បាន​បន្តទៀតថា សម្រាប់​អា​អ្នកទទួល​បញ្ជា​នៅ​ភ្នំពេញ វា​ថា​មិនអាច​ធ្វើទៅ​រួច​ទេ ។​ក៏ប៉ុន្តែ អាច​វា​បញ្ជា​ទៅ​អា​អ្នកផ្សេង​ឲ្យ​ធ្វើ​។ ដូចជា​វា​អាចធ្វើ​នៅ​កន្លែង​ផ្សេង​។ វា​អាចធ្វើ​នៅ​ភ្នំពេញ ឬ សៀមរាប ។​

​សម្តេច​តេ​ជោ​ថ្លែង​ដូចនេះ​ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ៣.១៨៧​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃទី ១០ ខែ មេសា នេះ​។​

​គួរ​បញ្ជាក់ថា លោក សម សេរី គឺជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ ដែលមាន​មូលដ្ឋាននៅ​ប្រទេស​ដា​ណា​ម៉ាក​។ លោក​សម សេរី ក៏បាន​បង្កើត​រដ្ឋាភិបាល​ស្រមោល នៅក្រៅ​ប្រទេសផងដែរ​។ សមាជិក នៃ​ចលនា​រណសិរ្ស​រំដោះជាតិ មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​នៅ​ភ្នំពេញ ដោយ​ប្រព្រឹត្ត​បទល្មើស និង​បង្កចលាចល​នៅក្នុង​សង្គម​៕​មន