ប្រទះឃើញគ្រាប់B៤១ ចំនួន​២​គ្រាប់​នៅចំណុចវាលស្រែ ក្នុង​ស្រុក​បាណន់

304
ចែករម្លែក

​ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹក​ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៩ មានការ​ភ្ញាក់ផ្អើល​ដោយមាន​ប្រជា​ពលរដ្ឋ ម្នា​ក់បានប្រទះឃើញគ្រាប់B៤១ ក្នុងវាលស្រែចំនួន​២​គ្រាប់​នៅ​ចំណុចភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ហើយបាន រាយការណ៍ ជូនសមត្ថកិច្ចយកទៅ​រក្សាទុក​ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​។​

លោក​វរសេនីយ៍ឯក ​ប៉ាន់ វ៉ាន​នី ​អធិការ​នគរ​បាល​ស្រុក​បាណន៎​បានឱ្យដឹងថា ប្រជាព ល​រដ្ឋ ដែល​ប្រទះឃើញ​គ្រាប់​B៤១ ក្នុងវាលស្រែ ចំនួន​២​គ្រាប់​មានឈ្មោះ កល . វេ ណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំងនគរបាល ស្រុក បានចុះធ្វើការត្រួតពិនិត្យ និងរាយការណ៍បន្តជូនអង្គភាពស៊ីម៉ាក (CMAC) ដើម្បីយកទៅកំទេចចោល។

លោក អធិការនគរបាល ស្រុកបាណន់ បានថ្លែងអំណរគុណដល់ប្រជាជន ដែលបាន រាយការណ៍ ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែល រស់នៅ ក្នុងមូលដ្ឋានទាំងអស់សូមឲ្យមានការ ប្រុង ប្រយ័ត្ន ខ្ពស់ នូវ យុទ្ធ ភ័ ណ្ឌ មិន ទាន់ ផ្ទុះ រឺ អាវុធ ខូចគុណភាព ផ្សេងៗ ត្រូវ រាយការណ៍ ជា បន្ទាន់ ជូន សមត្ថកិច្ច ជៀសវាង ការ កើត មាន គ្រោះ​ថ្នាក់ ជាយថាហេតុ​ដោយសារ យុទ្ធ ភ័ ណ្ឌ និង អាវុធ ទាំងនោះ៕B/