ប្រទះឃើញសាកសពម្នាក់ស្អុយរលួយបណ្តើៗហើយនៅលើផ្ទៃសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ

194
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មួយរយះចុងក្រោយនេះបាតុភាព សាកសពអណ្តែតលើផ្ទៃសមុទ្រ បានកើតមានឡើងជាបន្តរបន្ទាប់ ហើយក៏មិនដឹងពីមូលហេតុច្បាស់លាស់ ផងដែរ ជាក់ស្តែង នាព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៩នេះ អង្គភាពនគរបាលបង្ក្រាបបទលើ្មសលើផ្ទៃសមុទ្របានទទួលដំណឹងថាមានសាកសពមនុស្សអណ្តែតទឹកនៅខាងមុខកោះរ៉ុងម្នាក់ទៀតហើយ បន្ទាប់ពីសាកសពស្ត្រីជនជាតិអង់គ្លេសភ្លាមៗ លោកវរសេនីយ៍ឯកឌឹម សំបូរ ប្រធាន បានបញ្ជាកម្លាំងនិងនាវាល្បឿនលឿន ចុះទៅស្វែងរកសាកសពនេះ ក្នុងនោះប្រទះឃើញ កម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានរៀបចំអូសយកសាកសពនេះនាំមកកាន់ដីគោក ដើម្បីជូនសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច្ចយ័។

បើតាមលោកវរសេនីយ៍ឯកឌឹម សំបូរថ្លែងថា សាកសពនេះមានស្ថានភាពរលួយខ្លះទៅហើយ មិនទាន់អាចសន្និដ្ឋានបានពីអត្តសញ្ញាណ ប្រុសឬស្រី និងជាជនបរទេសឬជាជនជាតិខ្មែរនៅឡើយ។

បច្ចុប្បន្នសាកសពបានអូសមកដល់ច្រាំងសមុទ្រ នាកន្លែងមួយឆ្ងាយពីទីលំនៅពលរដ្ឋបន្តិច ដើម្បីជូនដល់សមត្ថកិច្ចជំនាញមកពិនិត្យកោសល្យវិច្ចយ័ ៕B/