ប្រទះឃើញ​គ្រាប់មីន​និង​គ្រាប់បែក​មិនទាន់​ផ្ទុះ​នៅ​ស្រុក​ភ្នំព្រឹក​

108
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​បេង​ស្អាត​ឃុំ​ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។​ពួកគាត់​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ូលិស​និង​អង្គភាព​ស៊ីម៉ាក់​ថា​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​បួន​គ្រាប់​សុំឱ្យ​មក​យក​អង្គភាព​ជំនាញ​យកទៅ​រក្សាទុករ​ង់​ចាំ​កម្ទេចចោល​នៅពេល​ក្រោយ​។​

​លោក​សារ៉េត​វិ​សេដ្ឋ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​ក្រោយ​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​។​ក្នុងនោះ​រួមមាន​គ្រាប់មីន​ចំនួន​៤​គ្រាប់​,​មីន​៦៩​ចំនួន​២​គ្រាប់​និង​មីន​ស្គរ​ចំ​នួ​នួន​១​គ្រាប់​ព្រមទាំង​គ្រាប់បែក​ផលិត​នៅ​ប្រទេស​ចិន​ចំនួន​១​គ្រាប់​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម ។

​បន្ទាប់ មក សមត្ថកិច្ច បាន សហ ការណ៍ ទៅ​ភ្នាក់ងារ​ស៊ីម៉ាក់ (CMAC) ប្រចាំ​ស្រុក​ភ្នំព្រឹក​ធ្វើការ​ហ៊ុំព័ទ្ធ ដើម្បី រង់ចាំ ជំនាញ មក យក គ្រាប់ ខាងលើ ទៅ កម្ទេចចោល​។​បន្ទាប់មក​សមត្ថកិច្ច​បាន​សហ​ការណ៍ ជាមួយ​ភ្នាក់ងារ​ស៊ីម៉ាក់​(CMAC)​ប្រចាំ​ស្រុក​ភ្នំព្រឹក​ធ្វើការ​ហ៊ុ​ព័ទ្ធ​ដើម្បី​រង់ចាំ​ជំនាញ​មក​យក​គ្រាប់​ខាងលើ ទៅ កម្ទេច ចោល ៕S/

​ ​

​រូប​ថ​តះ​អង្គភាព​ស៊ីម៉ាក់​កំពុង​ដោះយក​គ្រាប់​ចេញ​