ប្រទះឃើញ​គ្រាប់​បង្កៃ​ត្រៀម​បំផ្ទុះ​៤​គ្រាប់​ក្រោយ​សាលារៀន

922
ចែករម្លែក

ដោយ​:អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​ ៖ មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់ បានទទួល​ព័ត៌មាន​ពី​លោកនាយក​សាលា​អនុវិទ្យាល័យ ហ៊ុន សែន រួត​ចំប៉ី ថា​បាន​ប្រទះ​ឃើញ​គ្រាប់​នៅ​ចំណុច​​ខាងក្រោយ​សាលារៀន កាលពី​វេលា​ម៉ោង​១២​និង​៤៩​នាទី​ថ្ងៃទី​១៦​ ខែមិថុនា ឆ្នាំំ​២០១៩ ​ស្ថិតនៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។​

​លោក ហម ភិរម្យ អធិការ​ក្រុង​សំរោង​បានឱ្យដឹងថា ​បន្ទាប់​ទទូ​ល​បាន​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កើតហេតុ​ពិនិត្យឃើញ​មាន​គ្រាប់​ពិតប្រាកដ​មែន ដែលជា​គ្រាប់​ប្រភេទ B40 ថ្មី ផលិត​នៅ​ប្រទេស​សូ​វៀត សរុប​ចំនួន៤​គ្រាប់ បានដាក់​បង្កៃ​បី​ទីតាំង​ខុសគ្នា។ ដោយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​មាន​ចម្ងាយ១០​ម៉ែត្រ ។​

លោក​បន្តថា ចំណុច​ទី​១ ជីក​កប់​ចំនួន ២​គ្រាប់ ដាក់​ចុង​គ្រាប់​ផ្តេក​ឡើងលើ ហើយ​មាន​យក​រំសេវ​មកចាក់​ជុំវិញ និង​មាន​ដោត​ធូប១​ស​រសៃផងដែរ ។​

​ចំណុច​ទី​២ ជីក​កប់​ចំនួន ១​គ្រាប់ ដាក់​ចុង​គ្រាប់​ផ្តេក​ឡើងលើ ហើយ​មាន​យក​រំសេវ​មកចាក់​ជុំវិញ និង​មាន​ដោត​ធូប ១​សរ​សៃ ​និង​ចំណុច​ទី​៣ ជីក​កប់​ចំនួន ១​គ្រាប់ ដាក់​ចុង​គ្រាប់​ផ្តេក​ឡើងលើ ហើយ​មាន​យក​រំសេវ​មកចាក់​ជុំវិញ និង​មាន​ដោត​ធូប ១​ស​រសៃ ផងដែរ ។​

ករណីនេះ លោក​អធិការនគរបាល​ក្រុង បាន​បញ្ជា​កម្លាំង​ប៉ុស្តិ៍​បានធ្វើការ​ហ៊ុ​មព័ទ្ធ និង​ការពារ​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត ដើម្បី​ឈានដល់​ការកំណត់​មុខសញ្ញា ៕​B/Ha