ប្រទះឃើញ​ជនបរទេស​ម្នាក់​ស្លាប់​នៅក្នុង​បន្ទប់ទឹក​ផ្ទះសំណាក់ ក្នុង​ខណ្ឌដូនពេញ​

235
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនជាតិ​បរទេស​ម្នាក់ ត្រូវបាន​ប្រទះឃើញ​ស្លាប់​ក្នុង​បន្ទប់​ទឹកជា​ន់ទី​២ ផ្ទះសំណាក់​យីហោ “​ណា​វីន​” ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ OARRIE LEONARO ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់ “​ណាវិន​” ជាមួយ​ប្រពន្ធ លុះ​មកដល់​រសៀល​ថ្ងៃកើតហេតុ​ខាងលើ ប្រពន្ធ​បាន​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក​បាត់ទៅហើយ ទើប​រាយការណ៍​ជូនទៅ​ម្ចាស់ផ្ទះ​សំណាក់​តែម្តង ព្រមទាំង​សមត្ថកិច្ច​ចុះ​ព​និត្យ​នៅនឹងកន្លែង​កើតហេតុ ។​

​សាកសព​ឆ្លង​ការពិនិត្យ​កោសល​វិច័យ ឃើញថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង រួច​បាន​ដឹក​យកទៅ​តំកល់ទុក​នៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី ដើម្បី​រង់ចាំ​មាន​ចំណាត់ការ​ជា​ក្រោយ​៕ ល​