ប្រទះឃើញ​ដងខ្លួន​និង​ព្រះ​សិរ​បដិមា​ព្រះពុទ្ធ​សម័យ​កណ្តាល​មួយអង្គ​ក្នុង​ការដ្ឋាន​កំណាយ​ប្រាសាទតុប​ខាងលិច​

504
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា​ដងខ្លួន​បដិមា​ព្រះពុទ្ធ​ចំនួន​មួយ​និង​ព្រះ​សិរ​បដិមា​ព្រះពុទ្ធ​មួយអង្គ​ត្រូវបាន​ប្រទះឃើញ​ក្នុង​កំណាយ​ស្រាវជ្រាវ​សិក្សា​អំពី​រចនា​សម្ពន្ធ​នៅខាងមុខ​ខឿន​តួ​កណ្តាល​នៃ​ប្រាសាទតុប​ខាងលិច កាល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ​។​

​លោក​សុខ​កែវ​សុវណ្ណារ៉ា​បុរាណ​វិទូ​នៃ​វិទ្យាស្ថាន​ណា​រ៉ា​ដែល​កំពុងតែ​អនុវត្ត​គម្រោង​ជួសជុល​ប្រាសាទតុប​ខាងលិច​បានឱ្យដឹងថា​«​ដងខ្លួន​និង​ព្រះ​សិរ​បដិមា​ព្រះពុទ្ធ​នេះ​រកឃើញ​នៅ​ទីតាំង​ផ្សេង​ពីគ្នា​ជា​បំណែក​ពីរ​ផ្សេងគ្នា​កសាងឡើង​ក្នុងសម័យ​កណ្តាល​(១៤៣១=១៨៦៣)​។​

លោក​សុវណ្ណារ៉ា​បញ្ជាក់ថា ដងខ្លួន​បដិមា​ព្រះពុទ្ធ​ត្រូវបាន​រកឃើញ​ក្នុង​ជម្រៅ​១​ម៉ែត្រ​ជាង​ក្រោម​គ្រឹះ​ប​ល្ល័​ង្គ​ព្រះ​និង​ក្នុង​សភាព​ព្រះ​ភ្នែន​ផ្ងារ​ឡើងលើ​។​ចំណែកឯ​ព្រះ​សិរ​វិញ​ត្រូវបាន​ប្រទះឃើញ​កប់​ក្នុង​ដី​ជម្រៅ​៤០​សង់ទីម៉ែត្រ​ឃ្លាត​ពី​កន្លែង​រកឃើញ​ដងខ្លួន​បី​ម៉ែត្រ​។​

​តាម​ប្រភពពី​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹង​ទៀតថា​ក្នុងពេល​បច្ចុប្បន្ន​ដងខ្លួន​បដិមា​ព្រះពុទ្ធ​រួម​នឹង​ព្រះ​សិរ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​វិទ្យា​សា្ថ​ន​ណា​រ៉ា​ដើម្បី​សម្អាត​និង​ចុះបញ្ជី​សារពើ​ភណ្ឌ​ទុកជា​ឯកសារ​សម្រាប់​ស្រាវជ្រាវ​និង​ការជួសជុល​៕S/