ប្រទះឃើញ​ត្រី​យក្ស​ស្មានតែ​ក្លែងក្លាយ ព្រោះ​វា​ធំ​ខ្លាំងពេក​

492
ចែករម្លែក

អ្នកនេសាទ​ពីរ​នាក់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ពួកគេ​ប្រទះឃើញ​ត្រី​ព្រះអាទិត្យ ឬ Sunfish នៅរស់​យ៉ាង​ធំ​មួយ​ក្បាល​ដែល​រសាត់​មក​ទើរ​លើ​ឆ្នេរ​ខ្សាច់​ដែល​គេបោះបង់ ចោល​។​
​ ​
ពួកគេ​បាន​ប្រទះឃើញ​ត្រី​យក្ស​នេះ​ចម្ងាយ​ប្រមាណ ២៥ គីឡូម៉ែត្រ​នា​ភាគ​ខាងកើត នៃ​មាត់ទន្លេ​មួ​រ៉ា​យ (River Murray) ដែលជា​គោលដៅ​នេសាទ និង​លំហែកាយ​ដ៏​ពេញ និយម​មួយ​នៅ​ប្រទេស​អូស្ត្រាលី ភាគខាងត្បូង​។​

​លោក ស្តេ​វិ​ន ចនស៍ (Steven Jones) និង​គ្នា​របស់គាត់​បាន​ប្រទះឃើញ​ត្រី​យក្ស​នេះ ខណៈពេល​គាត់​ចេញទៅ​នេសាទ​ជា​ក្រុម​។ តាម​ការប៉ាន់ស្មាន ត្រី​យក្ស​នេះ​មាន ប្រវែង​ប្រហែល​២,៥ ម៉ែត្រ និង​ទម្ងន់​ជាច្រើន​រយ​គីឡូ​។ ទីបំផុត ពួកគេ​បាន​ជួយ​រុញ​ត្រី​នេះ ចូលទៅ​ក្រុង​ទឹក​ជ្រៅ​វិញ​។​

​សូមបញ្ជាក់ថា ត្រី​ព្រះអាទិត្យ​អាច​លូតលាស់​រហូតដល់​ប្រវែង ៣ ម៉ែត្រ កម្ពស់ ៤,២ ម៉ែត្រ និង​ទម្ងន់ ២,៥ តោន ហើយ​ការជួប​ប្រទះ​ត្រី​យក្ស​នេះ​ពិតជា​កម្រ​ណាស់​៕ ប្រែ​សម្រួលៈ ខុម