ប្រទះឃើញ​នាវា​មហាសេដ្ឋី​អង់គ្លេស​ម្ចាស់​ក្លឹប​ថ​ត់​ធិ​ន​ហេម​នៅ​ទន្លេចតុមុខ

814
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​ ៖ នាវា​ទេសចរណ៍​ដ៏​ទំនើប​បំផុត​ដែលមាន​តម្លៃ​ប្រមាណ​២៥០​លាន​ដុល្លារ​អាម៉េរិក​របស់​មហា​សេដ្ឋី​អង់គ្លេស លោក ចូ ឡេ​វី​ស​(Joe Levis) បាន​ត្រូវគេ​ប្រទះឃើញ​បើក​កម្សាន្ត នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​។​នេះ​បើ​យោងតាម​គេហទំព័រ Cambodia News English​។​

​នាវា​ទេសចរណ៍​នេះ ឈ្មោះ អា​វីវ៉ា​(Aviva )​ផលិត​នៅ​ឆ្នាំ​២០១៧ មាន​ប្រវែង​៩៨​ម៉ែត្រ ទម្ងន់​៣៩៦៦​តោន ផលិត​ដោយ​ក្រុមហ៊ុន Abeking &Rasmussen និង​ឌី​ហ្សា​ញ​ដោយ​ក្រុមហ៊ុន Reymond Langton Designe​។​ចំណែក​តម្លៃ​វិញ ២៥០​លាន​ដុល្លារ​។​

សូម​ម​ជម្រាប​ថា​៖​លោក Joe Lewis មានទ្រព្យ​សម្បត្តិ៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​។​ លោក​ជា​វិនិយោគិន​ដ៏​សំខាន់​នៅក្នុង​ក្រុមហ៊ុន Tavistock Group ហើយ​លោក​ចូ ក៏​ជា​ម្ចាស់​ហ៊ុន​ធំ​មួយ​របស់​ក្លឹប​បាល់ទាត់​នៅ​អង់គ្លេស ថ​ត់​ធិ​ន​ហេម ហត់​ស្ពើ​រ ​(Tottenham Hotspurs FC)​ ដែលជា​ជើងឯក​រង​ឆេ​ម​ពាន​លី​ជ​ឆ្នាំ​២០១៩​នេះ​៕B/


​ ​