ប្រទះឃើញ​បុរស​ម្នាក់​សន្លប់​នៅ​កណ្ដាល​វាលស្រែ មិនដឹង​មូលហេតុ​

901
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេក​សន្លប់​នៅ​វាលស្រែ មិនដឹងថា​មាន​បញ្ហា​អ្វី​នោះទេ ដែល​បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​វាលស្រែ​មុខ​វត្ត​ត្រពាំង​ឈូក ភូមិ​ចែងម៉ែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ខាងលើ មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ជាង​៣០​ឆ្នាំ ស្លៀកពាក់​ខោ​គគី​ជើងវែង ពណ៌​ប្រផេះ ពាក់​អាវយឺត​ខាងក្នុង​ពណ៌​ខៀវ អាវ​ក្រៅ​ដៃ​វែង ពណ៌​ផ្ទៃមេឃ ក្នុង​សភាព សន្លប់​ស្តូកស្តឹង​។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែឧសភា គេ​ឃើញ​បុរស​ខាងលើ ដើរ​ក្បែរ​វត្ត​ត្រពាំង​ឈូក តែ​គ្មាន​អ្នកណា​ចាប់អារម្មណ៍ ស្រាប់តែ​មកដល់​ព្រឹក​ថ្ងៃទី​២០ ខែឧសភា​នេះ ស្រាប់តែ​ប្រទះឃើញ ដេក​សន្លប់ កណ្តាល​វាលស្រែ​ទៅវិញ ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ហៅ​ទំនាក់ទំនង​ហៅរក​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​ប្រកាស​ស្រាវជ្រាវ រក​សាច់ញាតិ​៕ ល​