ប្រទះឃើញ​ប្រាសាទបុរាណ​មួយ ក្នុង​ទឹកដី​ស្រុក​សំពៅ​លូន តែ​គួរឱ្យ​ស្តាយ​មិនមាន​អ្នក​ជួយ​ថែរក្សា​ការពារ​សោះ​

988
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ទំនប់​តា​ប៉ិន ក្នុងភូមិ​ស្ពាន​យោល ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ប្រទះឃើញ​ប្រាសាទបុរាណ​មួយ ឈ្មោះថា “​ប្រាសាទ​នា​ងគ​ង្ហី​ង​” មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បាក់បែក​អស់​ជាច្រើន ស្ថិតនៅ​កណ្តាល​ព្រៃ​ស្មសាន ប៉ុន្តែ​គួរឱ្យ​ស្តាយ​អ្នកណា​យកចិត្តទុកដាក់ ជួយ​ថែរក្សា​និង​អភិរក្ស​ទេ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ប្រាសាទបុរាណ​នេះ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង​មន្ត្រី​គ្រប់​ស្ថាប័ន​ជួយ​អន្តរាគមន៍ ថែរក្សា​ការពារ​ទួលប្រាសាទ​មួយកន្លែង​នេះ ដែលមាន​ឈ្មោះថា ប្រាសាទ​នា​ងគ​ង្ហី​ង ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​ទីទួល​ព្រៃ​មួយកន្លែង​។ បច្ចុប្បន្ន​ប្រាសាទបុរាណ​នៅ​ចំណុច​ខាងលើ មិនមាន​អ្នកការពារ​ថែ​ក្សា​នោះទេ ហើយក៏​គ្មាន​ដើមឈើ​ដុះ​លើ​ទីទួល ទុក​គ្រាន់​ជា​ម្លប់​សំរាប់​បងប្អូន​ទៅ​កំសាន្ត នៅ​រដូវ​បុណ្យទាន​ផ្សេងៗ​។​

​ពាក់ព័ន្ធ​ករណី​ប្រសាទ​បុរាណ​នេះ​សុំ​មន្ទីរ ក៏ដូចជា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មេត្តា​ចាត់​កម្លាំង​ចុះទៅពិនិត្យ​មើលថា តើ​ជា​ប្រាសាទបុរាណ ដូច​ការអះអាង​របស់​ប្រជាពលរដ្ឋ​ឬទេ​? បើ​ពិតមែន​ស្នើ​ជួយ​ថែរក្សា​ការពារ និង​អភិរក្ស​ឱ្យបាន​គង់វង្ស​ផង​៕ ល​