ប្រទះឃើញ​មីនតោន​ចំនួន​៣​គ្រាប់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

413
ចែករម្លែក
  • 23
    Shares

ដោយ​៖​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​៖​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​មីនតោន​ចំនួន​៣​គ្រាប់​ដែល​សល់​តាំងពី​សម័យ​សង្គ្រាម​ហើយ​បានធ្វើការ​ជូនដំណឹង​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​ត្រពាំង ប្រាសាទ ដែល​ការប្រទះឃើញ​គ្រាប់​មីនតោន​នេះ​គឺ​ស្ថិតនៅ​ភូមិ​សែន​សំ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​ដាក់​សញ្ញា​សំគាល់​រួច​គឺ​សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ក្រុម​ហេ​ឡូ​ត្រាស់​អោយប្រញាប់​ប្រញាល់ មក​ធ្វើ​ការកំទេច​គ្រាប់ មីន​នេះ​ចោល ជៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ផងដែរ​៕S/


រូបភាព​៖​ប្រទះឃើញ​មីនតោន​ចំនួន​៣​គ្រាប់ ស្ថិតនៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​បាយ័ន​