ប្រទះឃើញ​ម៉ូតូ​ធ្លាក់ទឹក​ប្រឡាយ​ស្មាន​តែមាន​មនុស្ស​ដែរ​ស្រង់​ឡើង​មានតែ​ម៉ូតូ​កញ្ចាស់​មួយ​

345
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​ម៉ូតូ​ម៉ាក​ស្តេ​ប​មួយគ្រឿង​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ប្រឡាយទឹក​សង្ស័យ​តែមាន​មនុស្ស​កប់​ក្នុង​ទឹក​ក្រោម​ម៉ូតូ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​។

ករណីនេះ​កើតឡើង​នៅក្នុង​ប្រឡាយទឹក​អម​ផ្លូវ​រថភ្លើង​ខាងលិច​ប៉ុស្តិ៍​កា​កាប​២​ស្ថិត​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​។​លុះ​សមត្ថកិច្ច​ស្រង់​អូស​ម៉ូតូ​ឡើងគោក​រាវរក​មើល​ក្នុង​ទឹក​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ពុំ​ឃើញ​មាន​មនុស្ស​ឡើយ ។​

​តាម​សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ប្រទះឃើញ​ម៉ូតូ ម៉ាក ស្តេ​ប ពណ៌​ក្រហម មួយគ្រឿង ធ្លាក់​ក្នុង​ប្រឡាយទឹក ដែល​គេ​សង្ស័យថា មាន​មនុ​ស្សកប់​ក្នុង​ទឹក ក្រោម​ម៉ូតូ ផ្អើល​ប្រជាពលរដ្ឋ​ចោមរោម​មើល សមត្ថកិច្ច​ចុះទៅ អូស​ទាញយក​ម៉ូតូ​ឡើងគោក រាវ​ក្នុង​ទឹក​ប្រឡាយ រក​ពុំ​ឃើញ​មាន​មនុស្ស​ឡើយ​។ ក្រោយពី​យក​ម៉ូតូ​បាន យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់ ៕S/​