ប្រទះឃើញ​ម៉ូតូ​ផ្លុ​ង​ចោល​មួយគ្រឿង នៅ​ក្រុង​ច្បារមន​

987
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ប្រជាពលរដ្ឋ​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង ដែល​សង្ស័យថា​ក្រុមចោរ​យកមក​ផ្លុ​ង​ចោល នៅ​ចំណុច​ក្នុងព្រៃ​សង្កែ​មុខ​វត្ត​សំបួរ ស្ថិតក្នុង​ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៨​។​

​បើតាម​សម្តី​ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នា​ក់បាន​និយាយថា គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ស្កុប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GH 5603 ក្នុងព្រៃ​សង្កែ ខណៈដែល​គេ​ដើ​ជីក​ជន្លេន​ដាក់​បង្កៃ​ត្រីមុខ​វត្ត​សំបួរ ក៏​ប្រទះឃើញ​រួច​បាន​ទៅប្រាប់​ឪពុក និង​រាយការណ៍​ជូន​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​ច្បារមន​ឲ្យ​មើល និង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន រង់ចាំ​ម្ចាស់​មក​យកទៅ​វិញ​។​

​លោក អ៊ុត សុ​ផា នាយប៉ុស្តិ៍​សង្កាត់​ច្បារមន​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ណា ដែល​បាន​បាត់​ម៉ូតូ​ដូច​ភិនភាគ​ម៉ូតូ​ខាងលើ សូម​យក​ឯកសារ និង​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មក​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​ម៉ូតូ​ផង​៕ ល​