ប្រទះឃើញ​ម៉​តូ​សេ​១២៥ មាន​ស្នាម​ប្រឡាក់​ឈាម ចត​ផ្លុ​ង​ចោល​ដី​វាលស្រែ​

335
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ ម៉ូតូ​សេ​១២៥ មួយគ្រឿង​សេរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HH-7431 ត្រង់​ម៉ា​ស៊ី​ន​មាន​ដាមស្នាមប្រឡាក់​ឈាម ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញចត​ផ្លុ​ង​ចោល រក​ម្ចាស់​មិនឃើញហើយក៏​មិនដឹងថា មាន​បញ្ហា​អ្វី​ដែររាយការណ៍​ទៅ​សមត្ថកិច្ចយកទៅ​រក្សាទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ដី​វាលស្រែ ខាងក្រោយ​សាលា​បឋម​ទួល​កី ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​ពលរដ្ឋ​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង សេ​១២៥ សេរី​២០១៩ នៅ​ចំណុច​ខាងលើ មាន​ស្នាម​ដាម​ប្រឡាក់​ឈាម​ជាប់​ម៉ា​ស៊ី​ន ផ្នែក​ខាងឆ្វេង ហើយ​មិនទាន់​ដឹងថា ម្ចាស់ឬ​ម៉ូតូ មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ដែរ សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​ប៉ុស្តិ៍​ដើម្បី​ស្រាវជ្រាវ និង​ប្រកាស​ស្វែងរកម្ចាស់៕​B/