ប្រទះឃើញ​យុវជន​ម្នាក់​ដេកស្លាប់​ក្នុង​ដី​ឡូ​តិ​ទំនេរ​មួយកន្លែង​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​

609
ចែករម្លែក

​ដោយ​៖​កញ្ញា​រស្មី​

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៤​កញ្ញា​នេះ​មាន​កម្មករសំណង់​មួយក្រុម​ប្រទះឃើញ​យុវជន​ម្នាក់​ដេកស្លាប់​ក្នុង​ដី​ឡូ​តិ​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងភូមិ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឱ្យដឹងថា​៖​ជនរងគ្រោះ​ឬ​សព​ឈ្មោះ អួ​ង សុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ សព្វថ្ងៃ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ នឹងមាន​ស្រុកកំណើត​នៅ ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាមរ​ក៏ ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង​។​
​សម្ត​ត្ត​កិច្ច​បានឱ្យដឹង​ទៀតថា​៖​មុនពេល​កើតហេតុ​ជនរងគ្រោះ​(​សព​)​មាន​គ្នា​បួន​នាក់​ដែល​បាន​បបួលគ្នា​ដើរ​ឆក់​ត្រី​ដែល​កន្លងមក​ពួកគេ​ដើរ​ឆក់​ត្រី​ស្ទើរតែ​ជា​រៀងរាល់​យប់​ទើប​ដល់​ថ្ងៃកើតហេតុ​នេះ​គេ​ឆក់​ខ្សែភ្លើង​ស្លាប់​តែម្ដង​។​ករណីនេះ​សម្ត​ត្ត​កិច្ច​ក៏បាន​ឃាត់ខ្លួន​បក្សពួក​របស់​ជ​ន​រងគ្រោះ​ឬ​សព​បាន​បីនាក់​មក​សាកសួរ​ក្រោយមក​គេ​ឆ្លើយ​សារភាពថា​នៅ​ម៉ោង​ប្រហែល​១​រំលង​អា​ធ្រា​តុ​ឈានចូល​ថ្ងៃទី​២៤ ពួកគេ​មាន​គ្នា​បួន​នាក់​បាន​ដើរ​ឆក់​ត្រី​ជាមួយគ្នា មួយសន្ទុះ​ក្រោយមក​ក៏​ឮសូរ​សំលេង​ស្រែកថា​អូយ ហើយ​ជនរងគ្រោះ​ក៏​ដួល​ទៅនឹង​ដី​ហើយគ្នា​គេ​ទាំងអស់​ក៏​ដក​ឌុយ​ភ្លើង​ចេញ​នឹង​រត់​សំដៅទៅ​ជួយ​ជនរងគ្រោះ តែ​ដោយមាន​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​ដាច់ខ្យល់​ស្លាប់​បាត់ទៅ ឃើញ​ដូច្នេះ​ពួក​ជនរងគ្រោះ​ទាំងបី​នាក់​ក៏មាន​ការភិតភ័យ​នឹង​ទុក​សាកសព​ចោល​នៅក្នុង​ស្មៅ​ក្បែ​ជញ្ជាំង​ផ្ទះ​គេ​ហើយ​បានមក​ផ្ទះ​រៀងៗ​ខ្លួន​ទៅ នឹងមិន​ហ៊ាន​ប្រាប់​គេ​ឱ្យដឹង​ទេ​រហូតដល់​សម្ត​ត្ត​កិច្ច​ឃាត់ខ្លួន​តែម្ដងទៅ​
​សមត្ថកិច្ច​ឱ្យដឹងថា​៖​ឆ្លង​តាមរយៈ​ការពិនិត្យ​ពី​គ្រូពេទ្យ​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ក្រុងភ្នំពេញ បានឱ្យដឹងថា​៖​ស្នាម​ឆក់​ពង​ខ្លោច​នៅ​ម្រាមដៃ​ចង្អុលដៃ​ខាងឆ្វេង​មួយកន្លែង​ដូច្នេះ​សន្និដ្ឋានថា​ស្លាប់​ដោយសារ​ឆក់​ចរន្ត​អគ្គីសនី​។​សព​យុវជន​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​ក្រោយមក​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ស្រុកកំណើត​៕