ប្រទះឃើញ​យុវជន​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក​លើ​ដើម​ព្រីង​

1840
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សាកសព​យុវជន​ម្នាក់​ដែលមាន​ភិនភាគ​សង្ស័យ​ជា​កម្មករសំណង់ (​មិន​ស្គាល់​អត្ត​សញ្ញាណ​)​ត្រូវបាន​ប្រទះឃើញ​កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​៣១ ខែមីនា នៅលើ​ដើម​ព្រីង​ក្នុង​ដីឡូត៍​ទំនេរ មួយកន្លែង​តាមផ្លូវ​ឌួង ងៀប ភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ពាក់​អាវយឺត បង្កង់ ខៀវ ស ដៃខ្លី ស្លៀកខោ​ស្ព័​រ ខៀវ​ជើងវែង ។​

​ពុំមាន​ប្រភព​ណាមួយ បំភ្លឺ​ជុំវិញ ការស្លាប់​របស់​បុរស​ខាងលើ​នេះឡើយ​។ បុរស​ម្នាក់​ឈ្មោះ យ៉ាន យ៉ា​ត ជា​អ្នករត់​ម៉ូតូ​កង់​បី ចូលទៅ​ទី​ក្បែរ​នោះ​ក្នុង​គោលបំណង​បត់ជើង ស្រាប់តែ​ប្រទះឃើញ​សាកសព ចងក​នឹង​ក្រមា ស ក្រហម លើ​ដើម​ព្រីង​តែម្តង ទើប​ឆោឡោ ពលរដ្ឋ​ក្បែរ​ខាង និងរាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះមក​ពិនិត្យ​ផ្ទាល់​ដល់​កន្លែងកើតហេតុ ៕មន

#