ប្រទះឃើញ​រថយន្ត​មួយគ្រឿង​ដែល​ផ្លុ​ង​ចោល​ក្នុងស្រុក​ថ្មគោល​

1563
ចែករម្លែក
  • 64
    Shares
រថយន្ត​តូយ៉ូតា​កាមរី​ដែល​គេ​ផ្លុ​ង​ចោល (​រូប​៖ គ្រញូង​)

(​បាត់ដំបង​)៖ រថយន្ត​មួយគ្រឿង​ត្រូវ​កម្លាំង​ល្បាត​របស់​អធិការ​ស្រុក​ថ្មគោល​ប្រទះឃើញ​គេ​ផ្លុ​ង​ចោល ក្នុងស្រុក​ថ្មគោល កាលពី​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុម​៥០ ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ហើយ​ប្រគល់ជូន​សមត្ថកិច្ច​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា រថយន្ត​១​គ្រឿង ដែល​សមត្ថកិច្ច​ដើរល្បាត​ប្រទះឃើញ ម៉ាក​តូយ៉ូតា​កាមរី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2S 5682 ត្រូវបាន​សមត្ថកិច្ច​យើង​យកទៅ​រក្សាទុក នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ក្រោយ​ធ្វើការ​ស៊ើបអង្កេត​រួចមក ទើប​ដឹងថា រថយន្ត​ខាងលើ ត្រូវបាន​ជនសង្ស័យ​ឈ្មោះ អៀង វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឆបោក​គេ​មកពី​ខេត្តសៀមរាប ហើយ​យកមក​ផ្លុ​ង​ចោល​នៅ​ភូមិ ឃុំ​ខាងលើ​។ លុះដល់​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៨ ជំនាញ​នគរបាល​ខេត្តសៀមរាប បានមក​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មគោល ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នង​នគរបាល​ខេត្តបាត់ដំបង បានប្រគល់​រថយន្ត​នេះ ទៅ​សមត្ថកិច្ច​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕L ដោយៈ​គ្រញូង​

ប្រគល់​រថយន្ត​ជូន​ប៉ូលិស​ខេត្តសៀមរាប (​រូប​៖ គ្រញូង​)