ដោយៈសាវរក្ស/ភ្នំពេញ:កាលវេលាម៉ោង៦ព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០១៨បង្កការភ្ញាក់ផ្អើលដោយប្រទះឃើញសពបុរសម្នាក់សង្ស័យជនអាណាថាដេកស្លាប់នៅចិញ្ចើមផ្លូវ។ក្រោយមកសមត្ថកិច្ចចុះមកត្រួតពិនិត្យ។ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៣៣០កែងផ្លូវ១៨៣សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមុនកើតហេតុកម្លាំងល្បាតក្នុងមូលដ្ឋានហើយក៏មានប្រជាពលរដ្ឋបានទូរស័ព្ទថាប្រទះឃើញសពបុរសជនអាណាថាម្នាក់ដេកស្លាប់នៅតាមចិញ្ចើមផ្លូវ។ក្រោយមកសមត្ថកិច្ចក៏ប្រញាប់ចុះទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យ។ពេលមកដល់កន្លែងកើតហេតុឃើញសពបុរសម្នាក់អាយុប្រហែលខ្ទង់៤០ឆ្នាំមិនស្គាល់អត្តសញ្ញាណទេ។
តាមសាកសួរនាំសាក្សីខាងលើក៏មិនមានអ្នកដឹងទេ។គ្រាន់តែដឹងថាគាត់មកដេកនៅតាមចិញ្ចើមផ្លូវរយៈពេល៣ថ្ងៃស្រាប់តែថ្ងៃទី៣ហើយប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវតែម្ដង។រួចសពក៏បានរថយន្តដឹកសពរបស់នគរបាលដឹកយកទៅតម្កល់នៅមន្ទីរពេទ្យរុស្សី ៕S/