ប្រទះឃើញ​សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​សង្ស័យ​ក​រ​ណី​ឃា​តកម្ម​នៅ​ស្រុក​សំរោង​ទង

484
ចែករម្លែក
  • 20
    Shares

ដោយ​:​សុខ សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​ដោយ មាន​អាវ​ចង​ជាប់​ខ្លួន​សង្ស័យ​ករណី​ឃា​ត្ត​កម្ម​។ ​ហេតុការណ៍​ប្រទះឃើញ​សព​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ដី​ទំនេ​រខាងលិច​សួន​ឧស្សាហកម្ម​វ៉ា​យ​សេ​វ៉េ​ន​២ ​ស្ថិតក្នុង​ភូមិ​រំដួល​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ កាលពី​យប់​ថ្ងៃទី​១៥​ ខែមីនា ​ឆ្នាំ​២០១៩​។​

បើតាម​សម្តី​ស្ត្រី​ម្នាក់​មានឈ្មោះ​គឹម ហេង អាយុ​៤០​ឆ្នាំ មាន​ស្រុក​កណើត​នៅ​ភូមិ​លេខ​២​ឃុំ​ប្រាសាទ ស្រុក​ស្អាង​ ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​បានមក​បេះ​ផ្កាត្រកៀត​។ ​គាត់​បាន​បន្តថា ​ស្រាប់តែ​ប្រទះឃើញ​មនុស្ស​ប្រុស​ម្នាក់ មិន​ស្គាល់ឈ្មោះ​និង​ទីលំនៅ អង្គុយ​ផ្អែក​និង​របង​ថ្ម ស្លាប់ ដោយ​មិនដឹង​មូលហេតុ​បាន​រាយការណ៍​ទៅ​មន្ត្រីនគរបាល​ដើម្បី​មក​ពិនិត្យ​។​

ក្រោយពី​មាន​សេចក្តី​រាយ​កា​រណ៍ថា​ មាន​គេ​ប្រទះឃើញ​សព​នៅ​ចំណុច​ខាងលើ ជំនាញ​​ព្រហ្មទណ្ឌ​ស្រុក និង​ផ្នែក​បច្ចេកទេស​ស្រុក សហការ​ជាមួយ​ក​ម្លាំ​ការិយាល័យ​បច្ចេកទេស​ខេត្ត បាន​ពិនិត្យ​ទៅលើ​សាកសព​គឺ​ជនរងគ្រោះ បាន​យក​អាវដៃវែង ពណ៌ខ្មៅ ចងក​សម្លាប់​ខ្លួនឯង។​

ករណីនេះ​សម​ត្ត​កិច្ច​បាន​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ ​ដើម្បី​មក​ទទួល​សព​យកទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​៕​B/