ប្រទះឃើញ​សព​បុរស​ម្នាក់ សង្ស័យ​ស្រវឹងស្រា​ហើយ​ដើរ​ធ្លាក់ទឹក​ពុំមាន​ន​ណា​ដឹង​

187
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ទឹក កាលពី​ម៉ោង​៧ និង ៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​ផ្សារ​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ករណីនេះ​សមត្ថកិច្ច​បញ្ជាក់ថា​អាច​ស្រវឹងស្រា​ហើយ​ដើរ​ធ្លាក់ទឹក​លង់​ស្លាប់​។​

​ជនរងគ្រោះ​មានឈ្មោះ ចាប ហុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ប្រភព​បញ្ជាក់ថា ក្រោយពេល​ស្រង់ និង​ពិនិត្យ​ជាក់លាក់ សាកសព​មិនមាន​ស្លាកស្នាម​ដែល​អាច​សង្ស័យថា ជា​អំពើ​អ្វី​ផ្សេង​នោះឡើយ​។ មូ​ហេតុ​គឺ​ស្រវឹងស្រា​ធ្លាក់ទឹក​ពុំមាន​អ្នកណា​ដឹង​។ សាកសព​ប្រគល់ជូន​សាច់ញាតិ​នៅ​ថ្ងៃ​ដដែល​៕