ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុង​អង្រឹង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

444
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ប្រជាព​រដ្ឋ​បាន​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុង​អង្រឹង​ក្រោម​ដើម​ប្រេងខ្យល់​កាល​វេលាយប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៩​តាម​បណ្ដោយ​ផ្លូវ​បេតុង​ចំណុច​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ​ក្នុងភូមិ​ចោមចៅ​១ សង្កាត់ ចោមចៅ​ទី​១ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​អត្តសញ្ញាណប័ណ្ណ​ដែល​នៅ​ខាងក្នុង​ការ​បូ​ប ពណ៌​លឿង សព​មានឈ្មោះ វឿន ធា​រី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹងកេត​ក្រោម ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​។​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​កន្លែងកើតហេតុ​និង​បន្ត​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​កោសល្យវិច័យ​និង​ទាក់ទង​តាម​អត្តសញ្ញាណ​ប​ណ្ណ័​រក​សាច់ញាតិ​ឱ្យមក​ទទួល​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/