ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​លើ​ដងផ្លូវ​ជាតិ​លេខ​៤ សង្ស័យ​ត្រូវ​រថយន្តបុក​

1039
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: សាកសព​បុរស​ម្នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​គេ​ប្រទះឃើញ កាលពី​វេលា​ម៉ោង ៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១១-១១២ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា​។

​សមត្ថកិច្ច​ឲ្យ​ដឹងថា សាកសព​មាន​អាយុ​ប្រហែល​៤១​ឆ្នាំ កំពស់​១,៥៥​ម សម្បុរ​សណ្តែកបាយ ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស អត់​ស្លៀកខោ ដែល​តាម​ការសន្និដ្ឋាន​ពី​មន្ត្រី​ជំនាញ និង​មន្ត្រី​ពេទ្យ​ស្រុក​កំពង់សីលា អះអាង​ជា​បណ្តោះអាសន្ន​ថា សាកសព​អាច​នឹង​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ពិនិត្យឃើញ​មាន​បាក់​ឆ្អឹងជំនីរ​ខាងស្តាំ និង​មាន​ដាន​ស្នាម​កង់ឡាន​នៅនឹងកន្លែង​ក្បែរ​សាកសព​ផងដែរ​។

​បច្ចុប្បន្ន​សាកសព​ត្រូវបាន សមត្ថកិច្ច​អាជ្ញាធរ​កំពុង​ចាត់ចែង​យកទៅ​កប់​ទុកជា​បណ្តោះអាសន្ន នៅ​វត្ត​ព្រៃ​ប្រសិទ្ធ ក្បែរ​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​៕

#