ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​

573
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​នៅ​ខាង​កាំបូ​យ៉ាណា​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅក្នុង​សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា សាកសព​ដែ ល​ប្រទះឃើញ​មានឈ្មោះ ឃ្លោក រស្មី ភេទ​ប្រុស​អាយុ​២៣ ឆ្នាំមាន​ទីលំនៅ​ភូមិ​៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

​យោងតាម​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថាខ​ណះ​ដែល​ប្រជាពលរដ្ឋ​ដើរ​តាម​សួរ​មាត់ទន្លេ​ក៏​ប្រទះឃើញ​សាកសព​របស់​ជនរងគ្រោះ​អណ្ដែត​ទឹកមាត់​ទន្លេ​ហើយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​ភ្លាមៗ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែងកើតហេតុ​ហើយ​បាន​ដឹក​សាកសព​ជនរងគ្រោះ​យកទៅ​តម្កល់​វត្ដ​ដើម្បី​រក​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​

​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក​បង្កឱ្យមាន​ការភ្ញាក់ផ្អើល
#