ប្រទះឃើញ​សាកសព​បុរស​ម្នាក់​សតិ​មិន​ប្រក្រតី​អណ្ដែត​ទឹក​ប្រឡាយ​បឹង​សាឡាង​

806
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងែ​ទី​១៧ ខែមេសា​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក នៅតាម​ប្រឡាយ​ទឹកស្អុយ​បឹង​សាឡាង ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​សាកសព​មិនមាន​អត្តសញ្ញាណ​ពិតប្រាកដ និង​គ្មាន​សាច់ញាតិ ពាក់អាវ​យឺត​ពណ៌​ក្រហម​ដៃ​វែង បិ​ង​ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គេ​ប្រ​តែ​សាកសព​អណ្ដែត​ទឹក ប្រជាពលរដ្ឋ​បាន​ស្គាល់​ថា គឺជា​មនុស្ស​សតិ​មិន​គ្រប់​(​ឆ្កួត​) ដែល​ធ្លាប់​ដើរ​តាម​ចិញ្ចើមថ្នល់​នៅ​ម្ដុំ​ផ្សារ​ដើម​គរ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​ឃើញថា សាកសព​ស្លាប់​ដោយសារ​គាត់​មាន​ជំងឺ​ប្រកា​ត់ ហើយក៏​សង្ស័យ​រអិល​ធ្លាក់​ចូលក្នុង​ប្រឡាយ​ទឹកស្អុយ ទើប​បណ្ដាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​។​

​ក្រោយពេល​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួចរាល់ សាកសព​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​បូជា​នៅ​វត្ត​ទឹកថ្លា ព្រោះ​សព​គ្មាន​សាច់ញាតិ​៕ ល​