ប្រទះឃេីញម៉ូតូដែលជនសង្ស័យប្លន់កាលពី៤ថ្ងៃមុននៅមុខទីតាំងអ៊ិន ធើណេតអត់យីហោ

126
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ប្រទះឃេីញម៉ូតូដែលជនសង្ស័យប្លន់ពីក្មេងរងគ្រោះអាយុ១២ឆ្នាំ កាលពី៤ថ្ងៃមុនខណៈពេលក្មេងប្រុសនោះឌុបជនសង្ស័យពីផ្សារសាំហាន់ទៅផ្សារកណ្តាល ។ ស្រាប់តែប្រទះឃេីញនៅមុខទីតាំងអ៊ិនធើណេតអត់យីមួយកន្លែងក្នុងខណ្ឌដូនពេញ។ កាល ពី វេលា ម៉ោង ១១និង៣០ព្រឹក ថ្ងៃ ទី ១ខែមេសា ឆ្នាំ ២០២០ស្ថិត នៅមុខណេតមួយកន្លែង តាមបណ្តោយផ្លូវ៨៦ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។

ក្មេងប្រុសរងគ្រោះឈ្មោះសុខ ប៊ុនឡុងអាយុ១២ឆ្នាំ ស្នាក់នៅម្តុំផ្សារសាំហាន់ក្នុងសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញជិះម៉ូតូម៉ាកស៊ុយស៊ូគី ពណ៌ខ្មៅ។

តាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បានឲ្យដឹងថា នៅមុនពេល កើត ហេតុ កាលពីថ្ងៃទី២៨ខែមិនា ឆ្នាំ ២០២០ក្មេងប្រុសរងគ្រោះបានជិះម៉ូតូឌុបជនសង្ស័យពីផ្សារសាំហាន់ក្នុងខណ្ឌឬស្សីកែវមកផ្សារកណ្តាលក្នុងខណ្ឌដូនពេញក្នុងតំលៃ១០០០០រៀលលុះឌុបមកដល់ក្បែរផ្សារកណ្តាលជនសង្ស័យបានធ្វេីសកម្មភាពគំរាមនិងវាយប្លន់យកម៉ូតូពីក្មេងប្រុសរងគ្រោះទៅបាត់តែម្តង។

បន្ទាប់ពីកេីតហេតុក្មេងប្រុសនិងក្រុមគ្រួសារមិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេរហូតដល់ល្ងាចថ្ងៃទី៣១ខែមិនា ឆ្នាំ ២០២០បងស្រីរបស់ជនរងគ្រោះមកលក់បាយនៅខាងក្រោយពេទ្យកាល់ម៉ែតក៏ក្រឡេកឃេីញមានអ្នកជិះម៉ូតូនៅម្តុំខាងក្រោយពេទ្យលុះដល់វេលាម៉ោងកេីតហេតុខាងលេីជនរងគ្រោះបានដេីររកក៏ស្រាប់តែប្រទះឃេីញម៉ូតូរបស់ខ្លួននៅមុខណេតឥស្លាកយីហោមួយកន្លែងតាមបណ្តោយផ្លូវ៨៦ក្នុងសង្កាត់ស្រះចកឯជនសង្ស័យគេចខ្លួនបាត់។

ក្រោយមកក៏មានការឆោឡោផ្អេីលដល់សមត្ថកិច្ចបន្ទាប់ពីសមត្ថកិច្ចផ្ទាងផ្ទាត់ថាពិតជាម៉ូតូរបស់ជនរងគ្រោះក៏បានប្រគល់ឲ្យវិញ៕/B