ប្រទះបុរស​ម្នាក់​ដេកស្លាប់នៅ ក្នុងផ្ទះ មានឈាមហូរតាម​ច្រមុះ ​សមត្ថកិច្ច​សង្ស័យថា​​ជា​ករណី​ធ្វើអត្តឃាត​

209
ចែករម្លែក
​ដប​ថ្នាំពុល​បន្សល់​នៅ​កន្លែងកើតហេតុ​

ដោយៈ​គ្រញូង​:បាត់ដំបងៈ​ កាលពី​ព្រឹកថ្ងៃទី ២៣ ​ខែសីហា​ឆ្នាំ​
២០១៩​ នៅចំណុចប្ញស្សីរោទ៍​​ ក្នុងភូមិអូរ​ស្លាប​ប៉ាង​​ ឃុំតាគ្រាម​ស្រុកបាណន់​មានការ​ភ្ញាក់ផ្អើល​ដោយ​គេ​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់នៅក្នុងផ្ទះ មាន ឈាមហូរតាម​ច្រមុះ​​ ​សមត្ថកិច្ច​សង្ស័យថា​ជា​ករណី​ធ្វើអត្តឃាត​ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​មើល​មិនជា​។​

លោក​វរសេនីយ៍ឯក​​ ប៉ាន់ វ៉ាន់​នី​ អធិការ​ស្រុក​បាណន់បានឱ្យដឹងថា​អត្តឃាត​ជន មានឈ្មោះ រិ ន ពិសា ​អាយុ ២៦ ឆ្នាំ រស់នៅភូមិ ឃុំ​ខាងលើ​។​

លោក​អធិការ​ស្រុក​បាន​បន្តថា​ នៅពេលដែល​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ដល់​បាន ឃើញ​បុរសនេះ​ដេកស្លាប់នៅលើដីនៅក្នុងផ្ទះ ដោយមាន​ឈាម​ហូរ​ចេញ​តាម​ច្រមុះ​និង​បែកពពុះមាត់​។

បើតាមក្រុមគ្រួសារបាននិយាយ ថា បុរស​រូបនេះ​មានជំងឺប្រចាំកាយជាង​២ ឆ្នាំ មក ហើយ ជននេះ​ហាក់មានអារម្មណ៍មិនល្អ តែងពោលពាក្យចង់ស្លាប់ជាញឹកញាប់ ដោយប្រាប់បងប្អូន ហើយថែមទាំងបានប្រើពាក្យនេះសរសេរសារផ្ញើទៅឪពុក របស់ខ្លួនទៀតផង ។​

លោក​អធិការ​ស្រុក​បានបញ្ជាក់​ក្រោយពេល​ប៉ូ​លិសជំនាញ​ធ្វើ​កោសល្យវិច័យ លើ សាកសពរួច​ទើប​ស​ន្និ​ដ្ឋា​ន​ថា​សព​បុរស​នេះ​ស្លាប់​ដោយ​ផឹក​ថ្នាំពុល​ធ្វើអត្តឃាត ខ្លួនឯង ព្រោះនៅក្បែរនោះគេពិនិត្យឃើញមានដបថ្នាំពុល​១​ដប ៕Ha

​រូប​ថ​តៈ​អត្តឃាត​ជន​ស្លាប់​ដោយ​ផឹកថ្នាំ​ពុល​